នៅដែនដីសៀងហៃ មានឆ្លងជំងឺផ្តាសាយបក្សថ្មី​ H7N9មួយករណីទៀត​

មន្ត្រីសុខាភិបាលនៃក្រុងសៀងហៃ នៃប្រទេសចិន បានបញ្ជាក់ថា មានករណីជំងឺផ្តាសាយបក្សីឆ្លងថ្មី​ H7N9 ជាអំបូរជំងឺ កើតចេញពីបក្សី មានអាការៈដូចជា ចំងឺផ្តាសាយធំ។​ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួរ ចុះផ្សាយនៅថ្ងៃសុក្រនេះ។​

ក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះសុខភាពក្នុងរដូវរងាវ

ក្រសួងសុខាភិបាលបានចេញសេចកី្ដប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នចំពោះសុខភាពខណៈដែលអាកាសធាតុចុះត្រជាក់ខ្លាំងខិតចូលមកដល់។

មន្ទីរពេទ្យព្រះកុសុមៈនឹងផ្តល់ការព្យាបាលជំងឺថ្លើមប្រភេទCដោយឥតគិតថ្លៃ

ក្រសួងសុខាភិបាល បានសហការគ្នាជា​មួយអង្គការ​គ្រូពេទ្យគ្មាន​ព្រំដែនផ្តល់ការព្យាបាលជំងឺ​ថ្លើមប្រភេទ សេ ( C) ដល់ប្រជាពលរដ្ឋ​កម្ពុជាទូទាំងប្រទេសដោយមិនគិតថ្លៃ។
ការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃនេះបានធ្វើឡើងនៅមន្ទីរពេទ្យព្រះកុសុមៈ ឬ​ហៅពេទ្យលោកសង្ឃ។ គម្រោងនៃការព្យាបាលជំងឺថ្លើមប្រភេទសេ (C) មានរយៈពេល ៣ឆ្នាំ គឺចាប់ផ្តើមពីខែ វិច្ឆិកា ឆ្នាំ ២០១៦ ដល់ពាក់កណ្តាលឆ្នាំ ២០១៩ ដោយមានការឧបត្ថមពីអង្គការគ្រូពេទ្យគ្មានព្រំដែន និងក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់របស់កញ្ញា ហង្ស ស៊ីណា គ្រូពេទ្យស្ម័គ្រចិត្តទទួលបន្ទុកផ្នែកពិគ្រោះជំងឺបានប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះ។

WHO៖មិនយូរទៀតទេហ្ស៊ីកានឹងក្លាយជាជំងឺត្រូវប្រកាសអាសន្ន

អង្គការសុខភាពពិភពលោក​WTO ប្រកាសនៅថ្ងៃសុក្រម្សិលមិញថា ការឆ្លងរាលដាលនៃមេរោគហ្ស៊ីកានៅតែចោទជា បញ្ហា ហើយមិនយូរទៀតទេ ជំងឺនេះ​ នឹងក្លាយជាជំងឺប្រកាសអាសន្នជាសាធារណៈ ដែលគំរាមកំហែងដល់ក្បាល និង ខួរក្បាលរបស់ទារក។​

មូសខ្លាដែលបង្កឲ្យមានការឆ្លងមេរោគZika

ក្រសួង​សុខាភិបាល​បានរកឃើញបុរស​ម្នាក់កើតជំងឺហ្ស៊ីកានៅកំ​ពង់ចាម

ក្រសួងសុខាភិបាលបានប្រកាសថា បុរសម្នាក់វ័យជាង៤០ឆ្នាំ រស់នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានកើតជំងឺហ្ស៊ីកា ដែលនេះជា​ករណីទី១​ហើយក្រសួងបានរកឃើញកើតមានសម្រាប់ឆ្នាំ២០១៦នេះ។

មូសខ្លាដែលបង្កឲ្យមានការឆ្លងមេរោគZika

ក្រសួងសុខាភិបាល​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា​វីរុស​ហ្ស៊ី​កា​ចូលដល់​កម្ពុជា

ក្រសួង​សុខាភិបាលបាន​បដិសេធ​ព័ត៌មាន​ដែល​ថា​វីរុសហ្ស៊ី​កា​កំពុង​កើត​មាន​នៅ​តំបន់​មួយ​ចំនួន​ក្នុងប្រទេស​​កម្ពុជា ដោយ​ចាត់​ទុក​ព័ត៌មាន​នេះជាការ​យល់​ឃើញ​របស់​អ្នក​ផ្សព្វផ្សាយ​ដោយ​មិនបាន​ពិ​គ្រោះ​​​ជាមុន។

ផ្ទុះ​ការ​ឆ្លង​វីរុស​ហ្ស៊ីកា​ជាង​២០​ករណី​រក​ឃើញ​នៅ​កណ្ដាល​ក្រុង​បាងកក

សារព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយ​ថា ការ​ឆ្លង​វីរុស​ហ្ស៊ីកា ២១​ករណី ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខណ្ឌ​សាថន ដែល​ជា​សង្កាត់​ជំនួញ​ដ៏​មមា​ញឹក​នៅ​ទីក្រុង​បាងកក ហើយ​មន្ត្រី​កំពុង​តែ​តាមដាន​អំពី​ការ​ឆ្លង​នៅ​តាម​ខណ្ឌ​ជាច្រើន​ទៀត នៅ​ទីក្រុង​មួយ​នេះ។

សិង្ហបុរី​​ប្រកាស​ថា ការ​ឆ្លង​វីរុស​ហ្ស៊ីកា​​​កើន​ឡើង​ដល់​៣១៨​ករណី

អាជ្ញាធរ​សុខាភិបាល​សិង្ហបុរី បាន​ប្រកាស​ថា ករណី​ឆ្លង​វីរុស​ហ្ស៊ីកា ១៤​ករណី​ថ្មី​ទៀត ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ដែល​នាំ​ឲ្យ​ចំនួន​នៃ​ការ​ឆ្លង​វីរុស​នេះ កើន​ឡើង​ដល់ ៣១៨​ករណី នៅ​ក្នុង​ប្រទេស​នេះ។

មនុស្ស២ពាន់លាននាក់នៅអាស៊ី និង អាហ្រ្វិក​ប្រឈមនឹងមេរោគហ្សីកា

ក្រុមអ្នកវិទ្យាសាស្ត្រសិក្សាពីការឆ្លងរាលដាលនៃមេរោគហ្សីកា បានព្រមានថា មនុស្សប្រមាណ២ពាន់លាននាក់រស់​នៅទ្វីបអាស៊ី និង​អាហ្រ្វិក ប្រឈមនឹងការឆ្លងមេរោគ ហ្សីកា។​

ទឹកស្រះក្នុងតំបន់អង្គរ (ដោយ មាស មុនី)

មគ្គុទេសក៍ថា ត្រីជាច្រើនបានងាប់នៅក្នុងកសិណ្សអង្គរ

មគ្គុទេសក៍ទេសចរណ៍អង្គរ ខេត្ដសៀមរាបឲ្យដឹងថា ត្រីជាច្រើន​បាន​ងាប់​នៅក្នុង​ទឹក​កសិណ្សទន្លេអុំនិងទឹកស្រះក្នុងតំបន់អង្គរ ដែលសង្ស័យថាទឹកនោះ​មាន​ជាតិ​ពុល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ