ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់បានបន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុនជាថ្មីទៀត ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយជាង១​ឆ្នាំ ខណៈ​​ការ​​​ចរចាជាមួយ​​​តំណាង​​​ក្រុម​​ហ៊ុន​ ​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការងារ មិនទទួលបានលទ្ធផល​។

វិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០២២៖ ការកើនឡើងនៃសម្ពាធទីផ្សារផ្ដល់ផលប៉ះពាល់ដល់កម្មករ និងពលរដ្ឋ

ស្របពេលដែលកម្ពុជាបានព្យាយាមបង្ហាញពីការងើបឡើងវិញនៃពាណិជ្ជកម្ម និងកំណើនផលិតផលក្នុងស្រុកសរុប ក្នុងនោះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅតាមដងផ្លូវសាធារណៈក្នុងឆ្នាំនេះ ជុំវិញការគាបសង្កត់នៅកន្លែងធ្វើការ និងទីតាំងប្រកបអាជីវកម្មរបស់ពួកគេ។

អ្នកស្រី យិន ស្រីនាង អង្គុយបកពោតនៅលើគោយន្តនៅក្នុងចម្ការពោតរបស់ខ្លួន ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

តម្លៃពោត​ចុះថោក​ធ្វើ​ឱ្យ​កសិករ​នៅ​ខេត្តពោធិ៍សាត់​រស់​ទាំង​អស់​សង្ឃឹម

នៅភាគខាងលិចនៃប្រទេសកម្ពុជា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបស្ចិមនៃប្រទេស ហើយជាតំបន់ដែលអំណោយផលក្នុងការធ្វើកសិកម្មផងដែរ។ ប្រជាពលរដ្ឋភាគច្រើនរស់នៅភាគខាងត្បូងជាប់តំបន់ភ្នំក្រវាញ និងវាលវែង ជាប្លុកនៃការធ្វើដំណាំចម្ការដាំទុរេន ដំឡូង និងពោត ជាដើម។ របរទាំងនេះ ពលរដ្ឋបានអះអាថាជាប្រភពនៃចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាព។

អាជ្ញាធរនិងមន្ត្រីមន្ទីរសាធារណការ ឃាត់ទុករថយន្តរបស់កសិករដែលដឹកកសិផលលើសទម្ងន់កំណត់ នៅខេត្តបាត់ដំបង ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។

ពលរដ្ឋ​៤នាក់​ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​តវ៉ា​ឱ្យ​អាជ្ញាធរ​ប្រគល់​រថយន្ត​ដឹក​កសិផល​របស់​ពួកគេ​ទៅ​ភាគីថៃ​វិញ

ពលរដ្ឋ៤នាក់ក្នុងចំណោមកសិករ​រាប់​រយ​នាក់ផ្សេងទៀតត្រូវ​បានស​មត្ថកិច្ច​ឃាត់​ខ្លួន ​ក្រោយ​ផ្ទុះ​ការតវ៉ា​ទាម​ទារ​ទៅ​អាជ្ញាធរ​ឱ្យប្រគល់រថយន្ត​ដឹក​​លើសទម្ងន់​របស់​ថៃ​ដែលដឹក​កសិផលរបស់ពួកគេទៅកាន់​ភាគី​​​ថៃ​​វិញ។

អាជ្ញាធរនិងមន្ត្រីមន្ទីរសាធារណការ ឃាត់ទុករថយន្តរបស់កសិករដែលដឹកកសិផលលើសទម្ងន់កំណត់ នៅខេត្តបាត់ដំបង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

កសិករ​ប្រមាណ​៥០០នាក់​នៅ​ខេត្តបាត់ដំបង តវ៉ា​ឱ្យ​អាជ្ញាធរ​ប្រគល់​រថយន្ត​ដឹក​កសិផល​របស់​ពួកគេ​ទៅ​ភាគីថៃ

ប្រជាកសិករខ្មែរ​ប្រមាណ៥០០នាក់ មកពីស្រុកចំនួន​៣ នៃខេត្តបាត់ដំបង បាន​នាំ​គ្នា​តវ៉ាទាមទារទៅអាជ្ញាធរឱ្យប្រគល់រថយន្តរបស់​ថៃ​ដែលដឹក​កសិផលរបស់ពួកគេទៅភាគី​ថៃ​វិញ ក្រោយ​ពីក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ដាក់​ជញ្ជីង​ចល័ត​ចាប់​យក​កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយសារការដឹកលើសទម្ងន់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ