យុវជនការពារកោះកុងក្រៅព្រួយបារម្ភពីសុវត្ថិភាពក្រោយអាជ្ញាធរក្រុងភ្នំពេញបន្តឃ្លាំមើល

យុវជនការពារកោះកុងក្រៅបានអះអាងថាពួកគេកំពុងព្រួយបារម្ភ និងការប្រឈមផ្សេងៗពី​​សុ​​​វត្ថិ​​ភាព ក្នុងពេលអាជ្ញាធររាជធានីភ្នំពេញបន្តឃ្លាំមើលគ្រប់សកម្មភាពរបស់ពួគេ ក្នុងរូបភាពនៃការ​​គំ​​រាមកំហែង នៅបន្ទាប់ពីក្រុម​​យុ​​វ​​ជន​​​ស្រលាញ់បរិស្ថានទាំងនោះ បានចូលរួមផ្សព្វផ្សាយពីបញ្ហា​​កោះ​​​​កុង ដែលរៀបចំឡើងនៅ​​ក្នុង​​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីពេលថ្មីៗនេះ។

បដាដែលសរសេរថា «សូមក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ» ត្រូវបានធ្វើឡើងដោយសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ព្រមទាំងយុវជនស្រឡាញ់បរិស្ថាន ក្នុងយុទ្ធនាការមួយឈ្មោះថា «ការពារកោះកុងក្រៅ» នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

យុវជន​បរិស្ថាន​ផ្សព្វផ្សាយ​ពី​សក្ដានុពល​តំបន់ «កោះកុងក្រៅ» ដើម្បី​ពញ្ញាក់​ស្មារតី​មហាជន​ឱ្យ​ចូលរួម​ការពារ

យុវជនមួយក្រុមដែលអះអាងថាជាអ្នកស្រឡាញ់ធនធានធម្មជាតិ បាននាំគ្នាផ្សព្វផ្សាយពីសក្តានុពលតំបន់កោះកុងក្រៅ ក្រោមប្រធានបទ «ការពារកោះកុងក្រៅ» ដោយថា ដើម្បីជំរុញឱ្យពលរដ្ឋចូលរួមថែរក្សាកោះដ៏ធំជាងគេនៅកម្ពុជានេះ ខណៈបារម្ភពីហានិភ័យក្រោយ​​​​រដ្ឋាភិបាលផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​​​​ទៅ​ឱ្យក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់។

ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ២០នាក់ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យ​ក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ និង​ការ​ដាក់​កោះកុងក្រៅជា​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ក្រុមយុវជន​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ពី​តំបន់កោះកុងក្រៅ និង​ការ​ដាក់​ជា​ឧទ្យានជាតិ​សមុទ្រ

ក្រុម​យុវជនចលនា​មាតា​ធម្មជាតិ បានស្នើទៅក្រសួងបរិស្ថានឱ្យបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីតំបន់កោះកុងក្រៅ និងធ្វើបច្ចុប្បន្នភាពនៃការដាក់តំបន់មួយនេះទៅជាតំបន់ឧទ្យានជាតិសមុទ្រ ក្រោយមន្ត្រីក្រសួងចុះស្រាវជ្រាវរយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានបង្ហាញលទ្ធផលការងាររបស់ខ្លួនជាសាធារណៈឡើយ។

ទិដ្ឋភាពថតពីលើអាកាសនៃតំបន់កោះកុងក្រៅ ដោយក្រុមមាតាធម្មជាតិ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ ស្នើ​រដ្ឋាភិបាល​ដកហូត​គម្រោង​អភិវឌ្ឍន៍​នៅ​កោះកុងក្រៅ

ក្រុម​យុវជនចលនា​មាតា​ធម្មជាតិ បានស្នើ​សា​ជាថ្មី​តាម​រយៈ​វីដេអូមួយទៅកាន់រដ្ឋាភិបាល​ ដើម្បីដកហូត​គម្រោងអភិវឌ្ឍន៍​នៅ​កោះកុងក្រៅ ក្នុងខេត្តកោះកុង ពីស​មាជិក​ព្រឹទ្ធិ​សភាមក​ពី​គណបក្សប្រជាជនកម្ពុជា គឺ​ឧកញ៉ា លី យ៉ុង​ផាត់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ