កញ្ញា ឆែម ស្រីគា រៀបចំរៀបសៀវភៅរើចេញពីទាំងដាក់បណ្ណាល័យចល័យរបស់កញ្ញា នៅលើសួរច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត

សន្តិសុខ​ខណ្ឌដូនពេញ​ពីរនាក់​រារាំង​សកម្មជន​យុវជន​ម្នាក់ រួម​ជាមួយនឹង​ក្រុមយុវជន​ខ្មែរ​ថាវរៈ​ មិន​ឱ្យ​រៀបចំ​បណ្ណាល័យ​ចល័ត​តូចមួយ​នៅលើ​សួនច្បារ​មុខវត្តបទុមវតី ​រាជធានី​ភ្នំពេញ។

អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​យុវជន​៥នាក់​តស៊ូមតិ​ដោយ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ

អាជ្ញាធរខណ្ឌឫស្សីកែវ មិនអនុញ្ញាតឱ្យយុវជនខ្មែរថាវរៈ ៥នាក់ ​បោះតង់​ និង​​​តស៊ូម​តិ​ដោយ​​បង្អត់​អាហារ ដើម្បី​ទាម​ទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និងអ្នក​ទោស​មនសិការ​ផ្សេងទៀត​​ នៅ​​ទីលាន​ប្រជា​ធិប​តេយ្យនោះទេ ដោយសម្អាងថាប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ។

ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការ​​បង្អត់អាហារ​ក្នុងរយៈពេលមួយសប្ដាហ៍ (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា) ដើម្បីទាមទារឱ្យ​តុលាការ​ដោះលែង​​មេធាវីអន្តរជាតិ​សញ្ជាតិខ្មែរ-​អាមេរិកាំង កញ្ញា សេង ​ធារី​ ឱ្យមានសេរីភាព​ឡើងវិញ​។

យុវជនខ្មែរថាវរៈ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី

ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការ​​បង្អត់អាហារ​ក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឱ្យ​តុលាការ​ដោះលែង​​មេធាវីអន្តរជាតិ​សញ្ជាតិខ្មែរ-​អាមេរិកាំង គឺកញ្ញា សេង ​ធារី​ ឱ្យមានសេរីភាព​ក្រោយជាប់ពន្ធនា​គារ​រយៈពេល​១៥២ថ្ងៃ​ ដោយគិតត្រឹម​ថ្ងៃ​ពុធនេះ​។​​​

ក្រុម​យុវជន​ខ្មែរ​ថា​វរៈ​នៅតែ​បង្ហាញ​ក្តីបារម្ភ​តំបន់​ភ្នំ​តាម៉ៅ​ក្រោយ​អាជ្ញាធរ​រឹតត្បិត​ចេញ​ចូល​

ក្រុមយុវជនខ្មែរថាវរៈ បានបង្ហាញក្ដីបារម្ភថា តំបន់ភ្នំតាម៉ៅ​អាចនឹង​យកទៅប្រើប្រាស់​ក្នុងទិសដៅ​អ្វីផ្សេង ដោយសារ​តែ​ទីតាំងនោះ​ត្រូវបាន​រឹតត្បិត​មិនឱ្យ​ចូលទៅ​ពិនិត្យ និង​អង្កេតពី​ការដាំដើមឈើ​ឡើងវិញ ក្រោយពីគម្រប​ព្រៃឈើប្រមាណ​៥​០០ហិកតា ត្រូវបានក្រុមហ៊ុនឯកជន​ឈូសឆាយ ក្រោមរូបភាព​នៃការ​អភិវឌ្ឍ​កាលពីពេលកន្លង​ទៅ ប៉ុន្តែក៏ត្រូវបាន​លោកនាយករដ្ឋមន្ត្រីប្រកាស​លុបចោល​គម្រោងអភិវឌ្ឍន៍នោះវិញ និងបញ្ជា​ឱ្យដាំកូនឈើ​លើតំបន់​ដែល​ឈូសឆាយ​ឡើងវិញ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ