ព្រះសង្ឃនៃសហគមន៍សង្ឃរុក្ខាវ័ន ទ្រង់មើលដើមឈើមួយដើមដែលត្រូវបានកាប់ដោយជនខិលខូច អំឡុងពេលចុះល្បាតថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២។

សង្ឃរុក្ខាវ័ន​ធ្វើ​យុទ្ធនាការ​ប្រមូល​ថវិកា​១ដុល្លារ​ដើម្បី​ការពារ​ព្រៃឈើ ខណៈ​បទល្មើស​នៅតែមាន

ព្រះសង្ឃសហគមន៍រុក្ខាវ័ន នៅខេត្តឧត្ដរមានជ័យ កំពុងធ្វើយុទ្ធនាការ «បរិច្ចាគប្រាក់១ដុល្លារ» ដើម្បីចូលរួមជួយការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ខណៈបទល្មើសព្រៃឈើនិងការដាក់អន្ទាក់យកសត្វព្រៃនៅតែបន្តកើតមាន។

អាជ្ញាធរចុះសម្របសម្រួលប្រឈមមុខដាក់គ្នារវាងតំណាងក្រុមហ៊ុននិងពលរដ្ឋដែលអះអាងជាម្ចាស់ដីនៅទីតាំងមួយកន្លែងក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

អ្នកភូមិ​មាន​វិវាទ​ដីធ្លី​ប្រមូលផ្ដុំ​មុខ​សាលាដំបូង​ខេត្តឧត្ដរមានជ័យ ខណៈ​តំណាង​៥នាក់​ចូល​បំភ្លឺ

ពលរដ្ឋមានជម្លោះដីធ្លី អះអាងថា អ្នកភូមិជាង៣០នាក់ នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តនៅព្រឹកថ្ងៃពុធនេះ ខណៈ​តុលាការ​​​បានកោះ​ហៅ​តំណាង​​ពលរដ្ឋ៥នាក់ឱ្យចូលបំភ្លឺ។

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

ភរិយាមន្ត្រីអតីតបក្សប្រឆាំងថា សមត្ថកិច្ចចាប់ខ្លួនស្វាមីគាត់បញ្ជូនទៅពន្ធនាគារខេត្តឧត្តរមានជ័យពាក់ព័ន្ធបទរួមគំនិតក្បត់

រិយាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិនៅខេត្តឧត្តរមានជ័យ បាន​ឱ្យដឹង​ថា សមត្ថកិច្ច​​បាន​ចាប់​ខ្លួន​ស្វាមីគាត់​ដោយ​មិនមាន​ដីកា​ និង​បាន​បញ្ជូន​ទៅឃុំខ្លួន​នៅ​​ពន្ធនាគារ ពីបទ រួមគំនិតក្បត់ ​កាល​ពី​ចុង​ឆ្នាំ​២០១៩ ពាក់​ព័ន្ធ​នឹងជួបជុំគ្នាគាំទ្រ​​គម្រោង​​​ដំណើរ​មាតុភូមិ​និវត្តន៍​របស់ ​លោក សម រង្ស៊ី ។

អាជ្ញាធរចុះសម្របសម្រួលប្រឈមមុខដាក់គ្នារវាងតំណាងក្រុមហ៊ុននិងពលរដ្ឋដែលអះអាងជាម្ចាស់ដីនៅទីតាំងមួយកន្លែងក្នុងស្រុកសំរោង ខេត្តឧត្ដរមានជ័យ កាលពីដើមខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

តុលាការខេត្តឧត្តរមានជ័យ កោះហៅពលរដ្ឋ១០នាក់ ឱ្យចូលបំភ្លឺរឿងដីធ្លី

សាលាដំបូងខេត្តឧត្តរមានជ័យ ​កោះហៅពលរដ្ឋចំនួន ១០នាក់ ឱ្យឆ្លើយបំភ្លឺលើកទី៣ ក្រោម​ការ​ចោទប្រកាន់​ថា បាន​រំលោភយកដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ស្ថិតនៅភូមិតាម៉ាន សង្កាត់កូនក្រៀល ក្រុងសំរោង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ