លោក ហ៊ុន សែន ថាដល់ពេលរដ្ឋត្រូវយកផ្ទះនិងដីរបស់លោក គង់ គាំ មកវិញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានអះអាងថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលត្រូវយកផ្ទះនិងដីរបស់លោក គង់ គាំ បច្ចុប្បន្នមកវិញ ដ្បិតទ្រព្យសម្បត្តិទាំងនោះជាកម្មសិទ្ធិរបស់ក្រសួងការបរទេសពីមុនមក។

លោក គង់ គាំ ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារ និងគណៈកម្មការប្រតិបត្តិ គណបក្សភ្លើងទៀន ខេត្តប៉ៃលិន កាលពីខែធ្នូ ឆ្នាំ២០២២។

តំណាងបក្សកាន់អំណាចខេត្តត្បូងឃ្មុំប្ដឹងលោក គង់ គាំ ទាមទារសំណង៥០ម៉ឺនដុល្លារ

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្ដឹងឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ដោយទាមទារសំណងចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមហេតុផលថា សម្ដីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះដែលថ្លែងក្នុងវេទិកាសាធារណៈនៅខេត្តជាប់ព្រំដែនវៀតណាមមួយនេះ កាលពីពេលថ្មីៗនោះ ឆ្លុះបញ្ចាំងពីចេតនាញុះញង់។

លោក ហ៊ុន សែន ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​លោក គង់ គាំ បើ​នៅ​បន្ត​រិះគន់​បក្សកាន់អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់ រួ​មទាំងប្ដឹងរឹបអូសទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន គឺលោក គង់ គាំ បើមិនបញ្ឈប់ការរិះគន់ ដែលលោកថាជាការវាយប្រហារបក្សកាន់អំណាចលើទីលានប្រកួតនយោបាយនោះ។

លោក ​គង់​ ​គាំ ថ្លែង​ក្នុងពិ​ធីប្រកា​សសុ​ពលភាព​ក្រុ​​មការងា​រ​គណបក្សភ្លើងទៀ​ន ​នៅស្រុ​ក​ព្រៃ​ឈរ​ ខេ​ត្តកំពង់​ចា​ម ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គង់ គាំ ថាលោក ហ៊ុន សែន ជា​«មេដឹកនាំសម្លុត»​លើ​សង្វៀន​នយោបាយ

អ្នក​នយោបាយ​ជើង​ចាស់​វ័យ​៨១​ឆ្នាំ លោក គង់ គាំ ដែលបច្ចុប្បន្នជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន បា​ន​​ផ្ញើ​សារបែបឌឺដងទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជា«មេដឹក​នាំសម្លុត» ដែ​​ល​ការណ៍នេះ លោ​​ក​​​​អំ​ពា​​វនាវដល់ក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួន កុំឱ្យមានការភ័យខ្លាចក្នុងដំណើរឆ្ពោះទៅកាន់ការបោះ​​ឆ្នោត​ជា​​តិ ឆ្នាំ២០២៣។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ