ទិដ្ឋភាពនៅពីមុខក្រសួងមហាផ្ទៃ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

គណបក្សបេះដូងជាតិ ព្រមាន​ប្ដឹង​ក្រសួង​មហាផ្ទៃ​វិញ ករណី​បដិសេធ​ចុះ​បញ្ជី​គណបក្ស

គណបក្សបេះដូងជាតិ មានគម្រោងប្ដឹងតវ៉ា​ប្រឆាំង​ក្រសួង​មហា​ផ្ទៃដែល​បាន​ប​ដិសេធ​ការ​សុំចុះ​បញ្ជី​គណបក្ស​នយោបាយ ដោយគណបក្សនេះចាត់ទុក​ការចោទប្រកាន់របស់ក្រសួងថា​មានចរិតន​យោបា​យនិងគំរាមកំហែងដល់ទស្សនៈជំទាស់។

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងមហាផ្ទៃ​បដិសេធ​ការ​សុំ​ចុះបញ្ជី​របស់​គណបក្ស​បេះដូងជាតិ

ក្រសួងមហាផ្ទៃ បានសម្រេចបដិសេធការសុំចុះបញ្ជីរបស់​គណបក្សបេះដូងជាតិ ដោយថា គណបក្សនេះ​មាន​ចេតនាទុច្ចរិតក្នុងការបន្លំស្នាមមេដៃនិងអត្តសញ្ញាណបុគ្គល ដើម្បីបង្កើន​បរិមាណចំនួនសមាជិក។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពង្រឹង​ការអនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​រដ្ឋបាល​ខេត្តមណ្ឌលគិរី ប្រារព្ធ​នៅ​សាលាខេត្ត​មណ្ឌលគិរី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងមហាផ្ទៃ ប្ដឹង​ស្ថាបនិក​គណបក្ស​បេះដូងជាតិ​ទៅតុលាការ

ក្រសួងមហាផ្ទៃ ប្រកាសប្ដឹងស្ថាបនិក​គណបក្សបេះដូង​ជាតិ​ទៅ​តុលាការ ដោ​​យ​សម្អាងថាបានរក​ឃើញស្ថាបនិកគណបក្ស​នេះក្លែ​​ងបន្លំ​ស្នាមមេ​ដៃ​ដើម្បីបង្កើន​សមាជិក ក្នុង​ការ​បំពេញ​បែបបទ​សុំចុះបញ្ជី​គណប​ក្សនយោបាយ។

ក្រសួងមហាផ្ទៃ

គណបក្ស​មួយ​ជំរុញ​ក្រសួង​មហាផ្ទៃ​ពន្លឿន​នីតិវិធី ក្រោយ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ជិត​៥​ខែ

គណបក្ស​បេះដូងជាតិ ស្នើ​យ៉ាងទទូច​​ដល់ក្រសួងមហាផ្ទៃពន្លឿននីតិវិធីលើការពិនិត្យនិង​សម្រេច​លើការ​ស្នើ​សុំចុះបញ្ជី​គណបក្សមួយ​នេះឱ្យ​បាន​ឆាប់ ដើម្បីឱ្យ​ខ្លួន​មាន​លទ្ធភាព​ធ្វើ​សកម្ម​ភាពនយោបាយស្របតាមច្បាប់។

ក្រសួង​មហាផ្ទៃ​ព្រមាន​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ​ បើ​មិន​អនុលោម​តាម​ច្បាប់

ក្រសួងមហាផ្ទៃ ព្រមានជាថ្មីទៀតថានឹងមិនចុះបញ្ជីគណក្សនយោបាយ​ឱ្យ «គណបក្សបេះដូងជាតិ» ដែល​ជាគណបក្សមួយ​បង្កើតឡើង​ដោយ​សមាជិ​កនៃអតីតគណបក្សសង្រ្គោះជាតិ ប្រសិន​បើ​គណបក្សនេះមិនអនុលោមឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ