លោក គឹម សុខ អ្នកវិភាគនយោបាយ។

តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ១៨ខែ ខណៈសំណុំរឿងមួយទៀតបង្វិលឱ្យស៊ើបអង្កេតឡើងវិញ

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ ក្រោមបទចោទប្រកាន់ «ញុះញង់ និងបរិហារកេរ្តិ៍» និងសងសំណងជំងឺចិត្តទៅដើមបណ្ដឹងចំនួន៥០លានរៀល ខណៈសំណុំរឿងលោក គឹម សុខ និងមនុស្ស២នាក់ទៀតត្រូវបានចៅក្រមបង្វិលឱ្យស៊ើបអង្កេតឡើងវិញ។

តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ១៨ខែ និងសងជំងឺចិត្តដើមបណ្តឹងជាង១ម៉ឺនដុល្លារ

សាលាដំបូងរាជធានីភ្នំពេញ ​បានផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ និងសងជំងឺចិត្តជាង ១ម៉ឺនដុល្លារ ទៅគណបក្សប្រជាជនកម្ពុជា ក្រោមបទចោទប្រកាន់ «ញុះញង់ និងបរិហារកេរ្តិ៍» ពាក់ព័ន្ធ​ការធ្វើអត្ថាធិប្បាយរឿងសម្លាប់លោកបណ្ឌិត កែម ឡី។

តុលាការលើកយកសំណុំរឿងជនជាប់ចោទ ៣នាក់ មកជំនុំជម្រះពាក់ព័ន្ធបទល្មើសញុះញង់

ចៅក្រមប្រឹក្សាជំនុំជម្រះ បានកំណត់យកថ្ងៃទី១៨ ខែមករា ​ដើម្បី​ប្រកាស​សាលក្រម ក្នុ​ង​​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំងអតីត​អ្នក​គាំទ្រនយោបាយ​របស់​គណបក្សសង្រ្គោះជាតិដែ​​​​​ល​​ត្រូវ​បាន​តុលាការ​រំលាយ និ​​​ង​​​អ្ន​កវិ​ភា​គ​​​​​​នយោបាយ ដោយចាត់ទុកថា ការចោទប្រកាន់​​នេះ​​មា​​ន​​​ធាតុ​​ផ្សំ​នៃ​បទ​ល្មើស​គ្រប់​គ្រាន់ ដែល​អាច​​​ឈាន​​​ទៅកំណត់ជនជាប់ចោទពិតជាបានប្រព្រឹត្តបទ​​ល្មើ​​ស​​ដូច​​ការចោទប្រកាន់​​​​មែ​ន​​​។

តុលាការ​ជំនុំជម្រះ​សំណុំរឿង​ទីពីរ​របស់​លោក គឹម សុខ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់

សំណុំរឿង​ទីពីរ ​ក្នុងចំណោមសំណុំរឿងចំនួនពីរដែលចោទពីបទ «​បរិហារកេរ្តិ៍ និង​ញុះញង់​» ទៅលើអ្នកវិភាគនយោបាយ លោក គឹម សុខ ​ត្រូវ​បានបើក​សវនាការ​ជំនុំជម្រះកាលពីថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០២២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ