តុលាការលើកយកសំណុំរឿងជនជាប់ចោទ ៣នាក់ មកជំនុំជម្រះពាក់ព័ន្ធបទល្មើសញុះញង់

លោក គឹម សុខ កាល​ពី​ពេល​កន្លង​ទៅ​

ចៅក្រមប្រឹក្សាជំនុំជម្រះ បានកំណត់យកថ្ងៃទី១៨ ខែមករា ​ដើម្បី​ប្រកាស​សាលក្រម ក្នុ​ង​​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំងអតីត​អ្នក​គាំទ្រនយោបាយ​របស់​គណបក្សសង្រ្គោះជាតិដែ​​​​​ល​​ត្រូវ​បាន​តុលាការ​រំលាយ និ​​​ង​​​អ្ន​កវិ​ភា​គ​​​​​​នយោបាយ ដោយចាត់ទុកថា ការចោទប្រកាន់​​នេះ​​មា​​ន​​​ធាតុ​​ផ្សំ​នៃ​បទ​ល្មើស​គ្រប់​គ្រាន់ ដែល​អាច​​​ឈាន​​​ទៅកំណត់ជនជាប់ចោទពិតជាបានប្រព្រឹត្តបទ​​ល្មើ​​ស​​ដូច​​ការចោទប្រកាន់​​​​មែ​ន​​​។

ការ​គ្រោង​ប្រកាសសាលក្រមនេះបានធ្វើឡើងក្រោយ​ពី​​សាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​លើក​យក​សំណុំ​រឿង​ជន​ជាប់​ចោទ ៣នាក់ មក​ជំនុំ​ជម្រះ តប​តាម​បណ្ដឹង​ពី​នាយក​ដ្ឋាន​ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហា​​ផ្ទៃ​។

លោក សេង សុជាតិ ចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុង​​អង្គ​​សវនាការថា តុលាការនឹងសម្រេច​ទម្លាក់ចោល​បទចោទ ឬ​​ប​ន្ត​​​​​ចោទប្រកាន់ និង​ផ្តន្ទាទោស ជន​ជាប់ចោទទាំង៣​នាក់នេះ នៅដើមឆ្នាំ​២០២៣ ខាងមុខនេះ។

ចំណែកតំណាងអយ្យការ លោក លឹម ប៊ុនហេង បានជម្រាបអង្គជំនុំជម្រះថា ដោយ​​ពិ​និត្យ​​ឃើញ​​មាន​ភស្តុតាង និងវីដេអូ ភ្ជាប់មកជាមួយផង ក្នុងនាមស្ថាប័នអយ្យការ លោកស្នើឱ្យ​​​តុ​​លា​​កា​​​រ​ផ្តន្ទា​​​​ទោស​​​ដាក់​​​ពន្ធនាគារឱ្យបានធ្ងន់ធ្ងរ ប្រឆាំងមនុស្សទាំង៣​នាក់នេះ និងចេញដីកាបង្គាប់​​ឱ្យ​​ចា​ប់​​​ខ្លួន​​ផង។

លោកបន្តថា៖ «ផ្អែកលើភស្តុងតាងឃើញថា ជនជាប់ចោទបានប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ហើ​​​​​​​​​សំណេរនៅលើបណ្ដាញសង្គមទាំងអស់នេះ ប្រាសចាកការពិត ដែលនាំឱ្យសាធារណជនមាន​​កា​​​យល់ច្រឡំមករាជរដ្ឋាភិបាល។ ពួកគេមានសកម្មភាពព្រមគ្នា ហាក់ដូចមានគម្រោង​​ជាក់​​លាក់។​​ ​​​​​​ជាប់ចោទពិតបានជាប្រព្រឹត្តបទល្មើសនេះពិតប្រាកដមែន»។

នៅក្នុងសំណុំរឿងព្រហ្មទណ្ឌដែលមានជនជាប់ចោទ លោក គឹម សុខ អ្នកវិភាគសង្គម និង​​ន​​យោ​បាយ, កញ្ញា មាស លក្ខិណា អតីតអ្នកគាំទ្រនយោបាយរបស់គណបក្សប្រឆាំង និងលោក ហ៊ុយ សុខ​​​គ្រៀល ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋ​​កម្មឆ្លង​ដែននៃ​​ក្រសួងមហាផ្ទៃ ប្តឹង​ដោយ​ចោទប្រកាន់ពីបទ «អំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមាន​​ភាព​​​វឹក​​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីដើមខែ​កញ្ញា ឆ្នាំ២០២០។ បច្ចុប្បន្ន​ ជន​ជាប់​ចោទ​ទាំង​៣​នាក់​នេះកំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​​នៅ​ក្រៅ​ប្រទេស។

​​តាមរយៈ​​ការ​​អានរបាយការណ៍ដោយក្រឡាបញ្ជី បង្ហាញថា ពួកគេមិនត្រូវបាន​​យកចម្លើយទាំងក្នុង​​ដំណាក់​កាល​​​​នី​តិវិធីនគរបាលយុត្តិធម៌ ចៅក្រមស៊ើបសួរ រហូតដល់​ក្នុង​ដំណាក់កាល​ជំនុំ​ជម្រះ​នេះ​ទៀត។ ដោយ​ឡែក តំណាង​អយ្យការ​ លោក លឹម ប៊ុនហេង ក៏ឯកភាពដែរថា ជនជាប់​ចោទ​ទាំង​៣​រូប​នេះក៏មិនមាន​​​​មេ​ធា​​វី​ការពារក្តីឱ្យថែមទៀតផង។

លោក គឹម សុខ ជាអ្នកវិភាគនយោបាយ និងសង្គម ហើយក៏ជាជនជាប់ចោទម្នាក់ក្នុង​​ចំណោ​​ម​ជ​ន​​​ជាប់​ចោទ២នាក់ផ្សេងទៀត បានផ្តល់​​បទ​​ស​​ម្ភា​ស​នៅថ្ងៃនេះ ដោយអះអាងថា ការប្តឹងប្រឆាំង​​​រូប​លោកនេះ ពិតជារឿងដែលគួរ​​ឱ្យអស់​​សំ​​ណើ​ច។ អ្នកវិភាគដែលមិនសំចៃមាត់រូបនេះ ចាត់ទុក​​សវនាការ​នេះថា​ជាការរៀបចំឡើងដោយសម្ងាត់ និងគ្មានហេតុផលត្រឹមត្រូវ។

លោកបន្តថា៖ «សំណុំរឿងដែលក្រុមលោក ហ៊ុន សែន ប្តឹងខ្ញុំកាលពី២ឆ្នាំមុននោះ គ្មាននរណាដឹង​​សោះ​​​​ ខ្ញុំខ្លួន​​ឯងក៏មិនដឹង ឪពុកម្តាយសាច់ញាតិខ្ញុំក៏គ្មានអ្នកណាដឹង។ អ្នកសារព័ត៌​​មាន កុំថាឡើ​​​នៅ​​ក្រៅស្រុក សូម្បីអ្នកកាសែតក្នុងស្រុកក៏អត់មានអ្នកដឹង ទើបតែកៀកពេលតុលាការក្រុមលោក ហ៊ុន សែន រៀបចំធ្វើសវនាការស្ងាត់ៗថ្ងៃទី ខែធ្នូ ឆ្នាំ២០២២ ហ្នឹងទើបមានអ្នកសារព័ត៌​​​មាន​​​ក្នុងខ្លះដឹងអំពីរឿងនេះ ហើយសួរខ្ញុំ។ មែនទែនទៅ ក្រុមលោក ហ៊ុន សែន លួចប្តឹងខ្ញុំ និង​​លួចធ្វើសវនា​​កាស្ងាត់ៗតែគ្នាហ្នឹង»។

ចំណែកក្រឡាបញ្ជីបានអានរបាយការណ៍​នៅក្នុងបន្ទប់ជំនុំជម្រះថា នគរបាលយុត្តិធម៌បាន​បញ្ជូន​​​ដី​​កា​​​ទៅ​​​​ដល់​​ទីតាំងស្នាក់នៅរបស់ជនជាប់ចោទដែរ ប៉ុន្តែគ្មានអ្នកទទួល ហើយរកមិនឃើញ​​ពួកគេថែម​​​ទៅ​ទៀត។

ទាក់ទិនសំណុំរឿងនេះ វីអូឌី មិនអាចស្នើសុំការបំភ្លឺពីកញ្ញា មាស លក្ខិណា និងលោក ហ៊ុយ សុខ​​គ្រៀល បានទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

បើទោះបែបណា ជុំវិញ​ការបំភ្លឺនៅក្នុងបន្ទប់ជំនុំជម្រះរបស់ប្រធានការិយាល័យ​ប្រយុទ្ធប្រ​​ឆាំ​​ង​​ភេ​​រវ​កម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ លោក ចាន់ ដារិទ្ធ នៅថ្ងៃនេះ បង្ហាញថា អ្នក​​ទាំង៣ ពិតជាបានប្រព្រឹត្តបទល្មើស និង​មាន​ភស្តុតាងជាវីដេអូ​គ្រប់គ្រាន់ ​​ដែលពួកគេបាន​​បង្ហោះ​​ការ​​​ជេរ​​​ប្រមាថ​ថ្នាក់ដឹកនាំ​នៅ​​លើ​​ប​ណ្តាញសង្គមផ្ទាល់ខ្លួន ដែលបានប្រព្រឹត្តកាលពីអំឡុងខែ​មិថុនា ដល់​​ខែ​សី​​ហា ឆ្នាំ២០២០។

យ៉ាងនេះក្តី លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម នៅតែថ្លែងការពារថា អ្វីដែលលោក​​ធ្វើ ​​​​គឺ​​គ្មានចេតនាណាមួយអាក្រក់ ដែលនាំទៅដល់ការញុះញង់ និងបង្កឱ្យមានចលាចល​​សង្គម​​នោះ​​ទេ។

សម្រាប់លោក សេង សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា សិទ្ធិ​​បញ្ចេ​​ញ​មតិ​គួរ​ត្រូវ​បាន​ប្រើប្រាស់​​ឱ្យបានពេញលេញសម្រាប់​​ជនជាប់ចោទទាំង៣រូប​នេះ។ លោកថា ​​ការ​​​​យ​​ក​​​ច្បាប់​ផ្សេងមក​ដាក់​បន្ទុកប្រឆាំងពួកគេ ជារឿងដែលធ្ងន់ធ្ងរ ដែលនាំឱ្យការអនុវត្តមិន​​មាន​​ភា​ព​​សុ​​​ក្រឹតនៅក្នុងការបំពេញនីតិវិធីរបស់តុលាការ។

លោកបន្តថា៖ «ប្រសិនបើក្នុងករណីដែលរដ្ឋាភិបាលអនុវត្តច្បាប់ដ៏តឹងរ៉ឹងខ្លាំងពេកហើយវាមិនឆ្លើយ​​តបទៅនឹងច្បាប់ជាតិដែលបានកំណត់ និងបានអនុម័តរួចហើយជាធរមានទេ យើងអាចមើល​​​​ឃើថា​​ ការអនុវត្តនេះ វាមិនឆ្លើយតបទៅនឹងការពិត។ ដូច្នេះ វាធ្វើឱ្យមាន​​ភាពចម្រូងចម្រាស ហើយ​​​​វាក៏ឆ្លុះបញ្ចាំងពីការអនុវត្តលម្អៀងរបស់អាជ្ញាធរ ក៏ដូចជាតុលាការដែរ »។

ចំពោះលោក គឹម សុខ មកដល់ពេលនេះ ធ្លាប់ត្រូវបាន​តុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈ​​ពេ​​​ល ​​​​​១៨ខែ រួចមកហើយ ក្រោមបទចោទ «បរិហារកេរ្តិ៍ និង​ញុះញង់»។ នៅក្នុងបទសម្ភាស​​​ទាំង២​​លើ​​ក​ជាមួយ​វិទ្យុ​​អាស៊ីសេរី កាលពីខែកុម្ភៈ ឆ្នាំ២០១៧ អ្នកវិភាគរូបនេះបានភ្ជាប់គណបក្ស​​ប្រជា​​ជន​​ក​ម្ពុ​​ជា និង​​លោក​​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅនឹងអំពើឃាតកម្មលោកបណ្ឌិត កែម ឡី ដែល​ត្រូវ​​​បា​​ន​​​​​ឃាតក​​បាញ់​​​​​សម្លា​​ប់​​កាលពីខែ​កក្កដា ឆ្នាំ២០១៦។

បើទោះបែបណា សវនាការនៅថ្ងៃនេះ គ្មានជនជាប់ចោទ និងគ្មានមេធាវីការពារក្តីទាំងសងខាង​​នៅក្នុ​ងបន្ទប់ជំ​​នុំ​ជម្រះទេ។ គេសង្កេតឃើញមានតែចៅក្រម តំណាងអយ្យការ ក្រឡាបញ្ជី និង​​មន្រ្តី​​ន​​​គ​រ​​បាល​២រូបមកពីនាយក​ដ្ឋាន​​ប្រ​ឆាំង​​ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ដែ​ល​​​​ជា​​ម្ចា​ស់​​​បណ្ដឹង​​នៅក្នុងសំណុំ​​រឿង​​ព្រហ្ម​​ទណ្ឌនេះ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ