កំណើន​នៃ​ការ​​​ចំណាយ​វិស័យ​យោធា​ចិន​ទាប​បំផុត​ជា​ថ្មី​ម្ដង​ទៀត

អ្នក​នាំ​ពាក្យ​សភា​ចិន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ​លើ​វិស័យ​យោធា​របស់​ប្រទេស​ចិន គ្រោង​នឹង​ដំឡើង​ក្នុង​រង្វង់ ៧​ភាគរយ នៅ​ឆ្នាំ​២០១៧​នេះ ដែល​នេះ​គឺ​ជា​ការ​បង្កើន​ទំហំ​នៃ​ការ​ចំណាយ​លើ​វិស័យ​យោធា​យ៉ាង​ទាប​បំផុត​គិត​ចាប់​ពី​ឆ្នាំ​២០១០​មក ហើយ​ក៏​ទាប​បំផុត​ជាប់​គ្នា​ពីរ​ឆ្នាំ​ផង​ដែរ ដោយ​ស្ថិត​នៅ​ក្រោម​អត្រា​ ១០​ភាគរយ

ចិន​ផ្លាស់​ប្ដូរ​ប្រមុខ​សេដ្ឋកិច្ច​ថ្មីចំ​ពេល​មាន​សម្ពាធ​ហិរញ្ញវត្ថុ

ប្រទេស​ចិន បាន​ផ្លាស់​ប្ដូរ​តំណែង​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ និង​ប្រមុខ​ស្ថាប័ន​រៀបចំ​ផែនការ​សេដ្ឋកិច្ច​កំពូល​របស់​ខ្លួន ខណៈ​ដែល​ប្រទេស​នេះ​​កំពុង​ប្រឈម​នឹង​សម្ពាធ​ហិរញ្ញវត្ថុ​កាន់​តែ​ធំ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចិន​បណ្ដេញ​សាសន​ទូត​កូរ៉េ​ខាង​ត្បូង​៣២​នាក់​ចេញ ចំ​ពេល​មាន​ភាព​តាន​តឹង​នឹង​គ្នា

មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ម្នាក់ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ប្រទេស​ចិន​បាន​បណ្ដេញ​បេសសាសន​ទូត​​គ្រីស្ដ​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ចំនួន ៣២​នាក់ ចេញ​ពី​ប្រទេស​ចិន ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​ផ្នែក​កាទូត​រវាង​ប្រទេស​ទាំង​ពីរ ជុំ​វិញ​ផែនការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​របស់​អាមេរិក នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង

ចិន​បញ្ជាក់​ទៅ​លោក ត្រាំ ថា គោលការណ៍ “ចិន​តែ​មួយ”​មិន​អាច​ចរចា​បាន

ក្រសួង​ការបរទេស​ចិន បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គោល​នយោបាយ “ចិន​តែ​មួយ”​ របស់​ខ្លួន គឺ​ជា​មូលដ្ឋាន​ដែល​មិន​អាច​ចរចា​បាន សម្រាប់​ទំនាក់​ទំនង​ចិន-អាមេរិក ហើយ​ក្រុង​ប៉េកាំង​បាន​ជំរុញ​ទៅ​ភាគ​ពាក់​ព័ន្ធ​នៅ​អាមេរិក ឲ្យ​ទទួល​ស្គាល់​​បញ្ហា​កោះ​តៃវ៉ាន់

តៃវ៉ាន់​ថា​នឹង​រក្សា​ភាព​ស្ងប់ស្ងាត់​​ពេល​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ចិន

មេដឹកនាំ​កោះ​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា តៃវ៉ាន់​នឹង​រក្សា​ភាព​ស្ងប់​ស្ងាត់ នៅ​ពេល​ប្រឈម​មុខ​នឹង​បញ្ហា​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ ភាព​មិន​ច្បាស់​លាស់​នៅ​ឆ្នាំ​ថ្មី នឹង​សាក​ល្បង​ទៅ​លើ​ដែន​ដី​កោះ​មួយ​នេះ បើ​ទោះបី​ជា​អ្នក​ស្រី សៃ ប្ដេជ្ញា​ជា​ថ្មី​ម្ដង​ទៀត​ចំពោះ​ការ​ថែ​រក្សា​សន្តិភាព​ក៏​ដោយ

ស្ពានខ្ពស់ជាងគេបំផុតលើពិភពលោកបើកដំណើរការនៅចិន​

ស្ពានដែលខ្ពស់ជាងគេនៅលើពិភពលោក​ បានបើកឲ្យធ្វើចរាចរណ៍នៅក្នុងប្រទេសចិន ភ្ជាប់​ខេត្តចំនួនពីរ នៅតំបន់ដែលមានភ្នំច្រើន នៅភាគនិរតី ដែលអាចកាត់បន្ថយរយៈពេលធ្វើដំណើរបានច្រើន​ ប្រមាណ​៣ភាគ៤នៃពេលធ្វើដំណើរធម្មតា។​

មេដឹកនាំតៃវ៉ាន់ត្រូវដូរយន្តហោះនៅអាមេរិក​ក្នុងការធ្វើដំណើរនាំឲ្យចិនមានកំហឹង

ប្រធានាធិបតីដែនដីតៃវ៉ាន់ លោកស្រី​ Tsai Ing-wen និង ធ្វើដំណើរឆ្លងកាត់ដែនដីអាមេរិក នៅពេលដែលលោកស្រី ធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅអាមេរិកឡាទីន នៅខែក្រោយនេះ នាំឲ្យចិនផ្ទុះកំហឹងហើយ ជំរុញឲ្យអាមេរិក​ត្រូវ បិទមិនឲ្យយន្តហោះមេដឹកនាំតៃវ៉ាន់រូបនេះចុះចត។​

មេដឹកនាំហ្វីលីពីន​មិនបារម្ភករណីចិន​កសាងកោះតូចៗបន្ថែមទេ

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ករណីដែលអាមេរិកបរាជ័យក្នុងការរារាំងចិន​ មិនឲ្យបង្កើតកោះថ្មីៗទៀត គឺបង្ហាញថា បញ្ហានោះមិនធ្ងន់ធ្ងរទេ ហើយហ្វីលីពីនក៏មិនបារម្ភដែរ។​

បាតុករ​ប្រឆាំង​ចិន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ហុងកុង​ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត

ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ បាន​ផ្សាយ​ថា បាតុករ​ប្រហែល ១​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​ហុងកុង កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​ជំទាស់​ទៅ​នឹង​ការ​បង្ក្រាប​លើ​សមាជិក​សភា​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ ដែល​លម្អៀង​ទៅ​រក​ក្រុង​ប៉េកាំង នៅ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​មេដឹកនាំ​ថ្មី​របស់​ទីក្រុង​មួយ​នេះ។

តៃវ៉ាន់​ថា យន្តហោះ​យោធា​ចិន​ធ្វើ​សមយុទ្ធ​កៀក​បង្កើយ​នឹង​ខ្លួន

កោះ​តៃវ៉ាន់ បាន​និយាយ​ថា យន្តហោះ​យោធា​ចិន នៅ​ថ្ងៃ​នេះ បាន​ហោះ​ហើរ​លើ​ផ្លូវ​ទឹក​នៅ​ជិត​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​រយៈ​​ពេល​វែង ហើយ​វា​គឺ​ជា​ការ​ហោះ​ហើរ​លើក​ទីមួយ ចាប់​តាំង​ពី​ប្រធានាធិបតី​កោះ​តៃវ៉ាន់ បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ