ផ្ទុះ​អណ្ដូងរ៉ែ​នៅ​ចិន អ្នក​ស្លាប់​កើន​ដល់​៣២​នាក់

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិនហួរ បាន​ផ្សាយ​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន បាន​កើន​ឡើង​ដល់​ ៣២​នាក់​ហើយ នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​នេះ​គឺ​ជា​គ្រោះ​ថ្នាក់​ថ្មី​បំផុត​នៅ​ក្នុង​ប្រទេស​ចិន ជា​ប្រទេស​ដែល​មាន​ប្រវត្តិ​អាក្រក់​ខាង​សុវត្ថិភាព​នៅ​តាម​អណ្ដូង​រ៉ែ។

តៃវ៉ាន់​ប្រាប់​​ចិន​ឲ្យ​មើល​​ការ​ជជែក​​រវាងលោក ត្រាំ និងអ្នកស្រី សៃ ក្នុង​ផ្លូវ​ល្អ

ក្រុម​ប្រឹក្សា​កិច្ចការចិន​ដី​គោក​ ដែល​ជា​ស្ថាប័ន​បង្កើត​គោល​នយោបាយ​របស់​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​លើក​ឡើង​ថា ចិន​គួរ​តែ​ឃើញ​ផ្លូវ​វិជ្ជមាន​ចំពោះ​ការ​សន្ទនា​រវាង​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន

សេតវិមាន​​បញ្ជាក់​ជំហរ “ចិន​តែមួយ” ក្រោយ​ ត្រាំ និយាយ​ទូរស័ព្ទ​នឹង​មេដឹកនាំ​តៃវ៉ាន់

សេតវិមាន​នៅ​ថ្ងៃ​នេះ បាន​ចេញ​មក​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំ​ទ្រ​របស់​ខ្លួន​ចំពោះ​គោល​នយោបាយ​ដែល​ទទួល​ស្គាល់​ក្រុង​ប៉េកាំង​ជា​រដ្ឋាភិបាល​តែ​មួយ នៅ​ក្នុង​គោល​នយោបាយ “ចិន​តែ​មួយ” បន្ទាប់​ពី​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីវ៉េន ដែល​ជំរុញ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត​នោះ។

លោក ត្រាំ និយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តៃវ៉ាន់ ជំរុញ​ឲ្យ​ចិន​ផ្ទុះ​កំហឹង

ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​បំបែក​​គោល​នយោបាយ​កា​ទូត​អាមេរិក​​រាប់​ទសវត្សរន៍​មក​ហើយ ហើយ​បាន​និយាយ​ទូរស័ព្ទ​​ជាមួយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវ៉េន ដែល​ជា​​ហានិភ័យ​មួយ​បង្ក​ឲ្យ​​ចិន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។

មេដឹកនាំ​ហ្វីលីពីន​​​ថ្លែង​កែ​ខ្លួន​ក្រោយប្រកាស​ “ចែក​ផ្លូវ”​ពី​អាមេរិក

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បាន​ថ្លែងកាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​នឹង​​កាត់​ផ្ដាច់​សម្ព័ន្ធភាព​ប្រទេស​របស់​លោក​ជាមួយ​អាមេរិក​នោះ​ឡើយ។ មេដឹកនាំ​ហ្វីលីពីន​បាន​ថ្លែង​ដូច្នេះ ជា​ការ​បក​ស្រាយ​ទៅ​នឹង​សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​ថា លោក​មាន​ផែនការ​ “ចែក​ផ្លូវ”​ ពី​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​អាមេរិក។

អាមេរិក​បញ្ជូន​នាវា​ពិឃាត​នៅ​ជិត​ប្រជុំ​កោះ​មាន​ជម្លោះ ជំរុញ​ឲ្យ​ចិន​តវ៉ាថា​ជា​ទង្វើ “បង្ក​ហេតុ”

ព័ត៌មាន​ថ្មី​បំផុត​ដែល​យើង​ទទួល​បាន​គឺ​ថា នាវា​ពិឃាត​អាមេរិក​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​ទៅ​កៀក​នឹង​ប្រជុំ​កោះ ដែល​ក្រុង​ប៉េកាំងអះអាង​ថា​​ជា​ម្ចាស់ នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ថ្ងៃ​ម្សិល​មិញ ចំ​ពេល​ដែល​ភាព​តាន​តឹង​បន្ត​កើត​មាន​នៅ​ដែន​ទឹក​មាន​ជម្លោះ​នេះ។

ចិន​គ្រោង​បាញ់​បញ្ជូន​យាន​អវកាស​ផ្ទុក​មនុស្ស​នៅ​ថ្ងៃ​ស្អែក

មន្ត្រី​ចិន​និយាយ​ថា ចិន​គ្រោង​បាញ់​បង្ហោះ​យាន​អវកាស​ផ្ទុក​មនុស្ស Shenzhou-11 នៅ​ព្រឹក​ថ្ងៃ​ស្អែក​នេះ ខណៈ​ដែល​មហា​អំណាច​អាស៊ី​មួយ​នេះ ខិត​ខំ​ក​សាង​ស្ថានីយ​អវកាស​ផ្ទាល់​ខ្លួន។

ចិន​សម្រេច​ដាក់​ទោស​ប្រហារ​ជីវិត​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត​រឿង​ពុក​រលួយ

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា ប្រទេស​នេះ បាន​សម្រេច​ដាក់​​ទោស​ប្រហារ​ជីវិត​អតីត​ប្រធាន​បក្ស​កុំម្មុយនីស្ត​ចិន​ប្រចាំ​ខេត្ត​យុនណាន់ ពី​បទ​ស៊ី​សំណូក ដែល​ Reuters ថា នេះ​គឺ​ជា​មន្ត្រី​ចិន​ថ្មី​មួយ​ទៀត ដែល​ស្ថិត​នៅ​ក្នុង​សង្គ្រាម​បោស​សម្អាត​អំពើ​ពុក​រលួយ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

ចិន​ប្រកាស​អាសន្ន​ជា​ថ្មី​ប្រឈម​មុខ​នឹង​ព្យុះ​ទីហ្វុង​ចំនួន​២​ត្រឹម​មួយ​សប្ដាហ៍

ប្រទេស​ចិន​នឹង​ប្រឈម​មុខ​នឹង​ព្យុះ​ទីហ្វុង​ទី​ពីរ ​នៅ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាស​អាសន្ន​នូវ​ព្យុះ​ទីហ្វុង​ម៉ាឡាកាស កាល​ពី​ថ្ងៃ​ម្សិល​មិញ ខណៈ​ដែល​បណ្ដា​ខេត្ត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន កំពុង​បោស​សម្អាត​ ក្រោយ​រង​ខ្យល់​ព្យុះ​បោក​បក់​យ៉ាង​ខ្លាំង។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចិន និង​រុស្សី​នឹង​ចាប់​ផ្ដើមសម​យុទ្ធ​រួម​គ្នា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ថ្ងៃ​ស្អែក

ចិន និង​រុស្ស៊ី​ នឹង​ចាប់​ផ្ដើម​សមយុទ្ធ​កង​ទ័ព​ជើង​ទឹក​របស់​ពួកគេ​រយៈ​ពេល ៨​ថ្ងៃ នៅ​សមុទ្រ​ចិន​ខាង​ត្បូង ហួស​ពី​ឆ្នេរ​សមុទ្រ​ខេត្ត​ក្វាងទុង ចាប់​ពី​ថ្ងៃ​ស្អែក​នេះ។ នេះ​ដោយ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ Reuters ដែលបាន​ដក​ស្រង់​សម្ដី​កង​ទ័ព​ជើង​ទឹក​ចិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ