មេដឹកនាំហ្វីលីពីន​មិនបារម្ភករណីចិន​កសាងកោះតូចៗបន្ថែមទេ

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ(រូបភាពពី​ទីភ្នាក់​ងារ​ព័ត៌មាន​ Channel News Asia)

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ករណីដែលអាមេរិកបរាជ័យក្នុងការរារាំងចិន​ មិនឲ្យបង្កើតកោះថ្មីៗទៀត គឺបង្ហាញថា បញ្ហានោះមិនធ្ងន់ធ្ងរទេ ហើយហ្វីលីពីនក៏មិនបារម្ភដែរ។​

មេដឹកនាំ​ដែលគេមើលឃើញថា កំពុងប្រឆាំងអាមេរិក​ ហើយប្តូរជំហរទៅរកចិននេះ បានថ្លែងថា លោកមិនចង់ឲ្យមានការប្រឈមមុខជាមួយចិន និង មិនត្រូវជំរុញឲ្យមានការអនុវត្តសាលដីការបស់តុលាការអន្តរជាតិ ដែលសម្រេចឲ្យហ្វីលីពីនឈ្នះក្តីលើចិន ក្នុងសមុទ្រចិនខាងត្បូងនោះទេ។​

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ​ទូរទស្សន៍ លោក ឌូតើតេ ថ្លែងថា បញ្ហាជាមួយចិនត្រូវដោះស្រាយក្នុងអំឡុងពេលលោកដឹកនាំនេះ ប៉ុន្តែលោកថា ​មិនត្រូវយកមកជជែកនៅពេលឥឡូវនេះ ពីការជំរុញឲ្យអនុវត្តន៍សាដីកាតុលាការអន្តរជាតិទីក្រុងឡាអេនោះទេ។​

លោក ឌូតើតេថា មិនមានអ្វីដែលជំរុញឲ្យមានភាពតានតឹងកើនឡើង​នៅដែនសមុទ្រហ្វីលីពីនទៀតទេ និង ក្នុងការជំរុញឲ្យចិន​​​មានអំណាចតែមួយក្នុងការធ្វើរឿងនេះ។​ លោក​ថ្លែងប្រាប់ CNNថា លោក មិនអាចធ្វេសប្រហែសចំ​ពោះជម្លោះនៅសមុទ្រចិនខាងត្បូងនេះបានទេ។​ ប៉ុន្តែលោកថា ភាគីទាំងសងខាងមិនទាន់​មាន​ពេលគ្រប់គ្រាន់ក្នុងការជជែកគ្នារកដំណោះស្រាយលើបញ្ហានេះនៅឡើយទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ