ព្រះភូមិ​មួយ​កន្លែងនៅ​ជិត​ទីតាំង​លោក ឈុត វុទ្ធី សកម្មជនបរិស្ថាន ​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាល​ពី​ឆ្នាំ​២០១២ ​ខេត្តកោះកុង ខែ​មេសា ឆ្នាំ​២០២២។

ការពលី​ជីវិត​របស់​លោក ឈុត វុទ្ធី នៅ​តែ​មិន​អាច​បញ្ឈប់​ការកាប់​បំផ្លាញ​ព្រៃឈើ​បាន

លោក ឈុត វុទ្ធី ជាអ្នកការពារបរិស្ថានដ៏ល្បីល្បាញមួយរូប ត្រូវបានឃាតករបាញ់សម្លាប់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កាល​ពីថ្ងៃទី២៦ ខែ​មេសា ឆ្នាំ២០១២ ខណៈ​លោក និង​​អ្នកកាសែត​ ឌឹ ខេមបូឌា ដេលី ពីររូបចុះអង្កេត និងយកព័ត៌មានពីបទល្មើសព្រៃឈើនៅតំបន់នោះ។

តំណាងសង្គមស៊ីវិលផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការដាក់ញត្តិនៅក្រសួង ដើម្បីសុំបើកការស៊ើបអង្កេតករណីស្លាប់លោក ឈុត វុទ្ធី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

សង្គមស៊ីវិល​ខកចិត្ត​នឹង​ក្រសួងមហាផ្ទៃ​ដែល​បដិសេធ​ញត្តិ​ទាមទារ​ស៊ើបអង្កេត​ឃាតកម្ម​លោក ឈុត វុទ្ធី ឡើងវិញ

ក្រុមអង្គការសង្គមស៊ីវិលសម្ដែងការខកចិត្តចំពោះក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារឱ្យអាជ្ញាធរបន្ដការស៊ើបអង្កេតដោយឯករាជ្យនិងតម្លាភាព ចំពោះករណីឃាតកម្មលោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់នៅខេត្តកោះកុងកាលពី១០ឆ្នាំមុន។

សាច់ញាតិ និងសង្គមសង្គមស៊ីវិលផ្សេងទៀត ចូលរួមរម្លឹកខួប១០ឆ្នាំនៃមរណភាពសកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

ក្រុម​សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ស៊ើបអង្កេត​ឡើងវិញ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី

ក្រុមអង្គការសង្គមស៊ីវិលបានស្នើដល់រដ្ឋាភិបាល​ស៊ើបអង្កេតឡើងវិ​ញ​​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដោយ​ថា ការ​បិទ​បញ្ចប់​សំណុំរឿង​នេះ មិនសមហេតុផល និងគ្មានយុត្តិធម៌សម្រាប់ជនរងគ្រោះ។

កូនប្រុស​លោក ឈុត វុទ្ធី ថា​១០ឆ្នាំ​មកហើយ​យុត្តិធម៌​សម្រាប់​ឪពុក​របស់​ខ្លួន​នៅ​តែ​មិន​មាន​ពន្លឺ

ក្រុមគ្រួសារ​លោក ឈុត វុទ្ធី អ្នកការពារបរិស្ថានដ៏ល្បីល្បាញដែលត្រូវបានឃាតករបាញ់សម្លាប់នៅខេត្តកោះកុង បាន​​​​​​ហៅ​​យុត្តិ​ធម៌ដែលផ្ដល់ដោយរដ្ឋាភិបាលកាលពី១០ឆ្នាំមុន ថាគ្រាន់​តែ​ជា​យុត្តិ​ធម៌​​បែប​​​​សិប្ប​​និ​​ម្មិ​​​​ត​​​​​​ប៉ុ​​​​ណ្ណោះ ដែល​​វាមិនបានឆ្លុះបញ្ចាំង​​ទៅនឹងអង្គ​ហេតុ​ដែល​បាន​កើត​ឡើង​ជាក់​ស្ដែង​នោះ​ទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ