មន្ត្រីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន ក្នុងពិធីបើក «យុទ្ធនាការអន្ទាក់សូន្យ» នៅសហគមន៍តំបន់ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ស្ថិតក្នុងដែនជម្រមសត្វព្រៃគូលែន-ព្រហ្មទេព ភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

មន្ត្រី​និង​សង្គមស៊ីវិល​បន្ត​ធ្វើ​យុទ្ធនាការ​អន្ទាក់សូន្យ​នៅ​ខេត្តព្រះវិហារ ដើម្បី​បញ្ចប់​វិបត្តិ​អន្ទាក់

ក្រសួង​បរិស្ថាន សង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ បន្តធ្វើយុទ្ធនាការ «​អន្ទាក់សូន្យ» នៅ​ខេត្តព្រះវិហារ នៅថ្ងៃចន្ទនេះ ដើម្បីលុបបំបាត់ការដាក់អន្ទាក់​​​​សត្វព្រៃគ្រប់ប្រភេទ​ នៅ​ក្នុង​​តំបន់ការ​ពារ​ធម្មជាតិ​។

សត្វស្វាដែលរស់នៅក្នុងជម្រកសត្វព្រៃភ្នំតាម៉ៅ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

អង្គការ​អន្តរជាតិ​មួយ​បារម្ភ​ពី​ការបាត់បង់​សួនសត្វ​ភ្នំតាម៉ៅ ក្រោយ​ទទួល​ព័ត៌មាន​ពី​គម្រោង​ឈូសឆាយ​ដី​នៅទីនោះ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Care)​ បានបង្ហាញការព្រួយបារម្ភពីការបាត់បង់​សួន​សត្វ និង​សត្វព្រៃ​នៅ​ភ្នំតាម៉ៅ ក្នុងខេត្តតាកែវ ក្រោយអង្គការ​នេះ​ទទួល​ព័ត៌មានពីគម្រោ​ង​ឈូសឆាយដីព្រៃនៅតំបន់អភិរក្សសត្វព្រៃមួយនេះ។

ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនង​ បា​នចុះល្បាតព្រៃសហគមន៍ ដោយប្រទះឃើញគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយថា មិនមានវិធានការទប់ស្កាត់ណាមួយពីអាជ្ញាធរនោះទេ។ (ផ្ដល់ឱ្យ)

​ជនជាតិ​ដើម​ភាគ​តិច​ថា​ ដី​​ជាង​១០០​ហិកតា​​ក្នុង​តំបន់​ការពារ​កែវ​សីមា​និង​ព្រៃ​សហ​គមន៍​ រង​​​ការ​​ទន្ទ្រាន​​​យក

ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០​ហិកតាក្នុង​ដែនជម្រក​សត្វព្រៃកែវ​សីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុង​រង​ការ​ឈូសឆាយ​ទន្ទ្រាន​យកពី​សំណាក់​ជន​ខិលខូចដោយ​គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ