ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបង។

លោក ស ខេង៖​ យន្តការ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន​ទុក​ផ្លូវ​ឱ្យ​ពលរដ្ឋ​ទទួល​បាន​យុត្តិធម៌

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំឭកមន្ត្រីឱ្យ​យកចិត្តទុកដាក់ដោះស្រាយ​វិវាទ​នានា​ក្រៅ​ប្រ​ព័​​ន្ធ​តុលាការ ដែលថា​ ការ​នេះបាន​ទុកផ្លូវឱ្យពលរដ្ឋទទទួលបានយុត្តិធម៌។

ទិដ្ឋភាពទីតាំងដែលក្រុមហ៊ុនបុរី ប៉េងហួត បូមដីចាក់បំពេញលើដីជាប់វិវាទ ក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។ (ផ្តល់ឱ្យ)

ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ច្បារ​អំពៅ​ ប្តឹង​ម្ចាស់​បុរី​ប៉េងហួត​ឱ្យ​ផ្អាក​បូម​ដី​ចូល​ដី​ទំនាស់​ជិត​៦០​ហិកតា

ពលរដ្ឋជាង២០០គ្រួសារដាក់ពាក្យបណ្ដឹងទៅ​ក្រសួងរៀបចំដែនដី ប្តឹងទាមទារឱ្យម្ចា​​​ស់បុរី ប៉េងហួត បញ្ឈប់ការបូម​ដីចូលដី​ទំហំ៥៨ហិកតា ដែលពួកគេអះអាងថា កំពុងជាប់មានទំនាស់ជាមួយក្រុមហ៊ុន ផានអ៊ីមិច តាំ​ងពីឆ្នាំ២​០​១​​៦មក។

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥​ជាង​២​ម៉ោង ក្រោយ​មិនមាន​ដំណោះ​ស្រាយ​ដីធ្លី

ប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជាង២ម៉ោង ក្រោយពីមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគាត់។

បទយកការណ៍៖ អ្នកភូមិខ្លះខកបំណងដោយសារគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី

គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ត្រូវបានទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ហៅកាត់ថា អូស៊ីអាយស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ និងលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល (SSCA) ដោយអ្នកភូមិនៅតំបន់នោះសង្ឃឹមថានឹង​ប្រែមុ​ខមាត់ថ្មី​ទៅជាតំបន់អភិវឌ្ឍន៍ ជាពិសេស​នោះគឺតម្លៃដីនឹងហក់ឡើងថ្លៃខ្ពស់ តែលទ្ធផលខុសពីការរំពឹងទុករបស់អ្នកភូមិ ដោយពួកគេថា ការផ្ដល់សំណងពីរដ្ឋាភិបាលមិនសមរម្យនឹងទទួលយកបាន។

តំណាងពលរដ្ឋមកពីខេត្តកោះកុងដាក់ញ្ញត្តិស្នើសុំដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន

តំណាងពលរដ្ឋ១៥នាក់ដែលមានជម្លោះដីធ្លីមកខេត្តកោះកុងនៅថ្ងៃនេះ បានដាក់ញ្ញត្តិនៅក្រសួងបរិស្ថាននិង ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីស្នើសុំឲ្យអោយមានការដោះស្រាយទំនាស់ដីធ្លីរវាងពួកគាត់និងក្រុមហ៊ុនចិន។

ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ទាមទារ​រក​អន្តរាគមន៍​ពីអាជ្ញាធរ​ (រូបពីហ្វេសប៊ុក Nim Chray)

ពលរដ្ឋនៅកោះកុងលើកគ្នាតវ៉ាឲ្យអាជ្ញាធររកដំណោះស្រាយជម្លោះដីធ្លីដែលអូសបន្លាយជាង១០ឆ្នាំ

ប្រជាពលរដ្ឋជាង៣០០នាក់ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន២នៅក្នុងខេត្តកោះកុងលើកគ្នាទៅតវ៉ាដាក់ញត្តិសុំឲ្យអភិបាលស្រុកស្រែអំបិល និងស្រុកបុទុមសាគរជួយរកដំណោះស្រាយ ដោយពួកគេអះអាងថាជម្លោះនេះបានអូសបន្លាយជាង១០ឆ្នាំមកហើយ។

ក្រ​សួង​យុត្តិធម៌កោះប្រជុំមន្រ្តី​តុលាការ​ពីការឃុំខ្លួន​អ្នកមាន​ទំនាស់​ដីធ្លី​ បន្ទាប់ពីនាយករដ្ឋមន្រ្តីណែនាំ

ក្នុង​លិខិតអញ្ជើញ​មួយ​ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បាន​អញ្ជើញ​មន្ត្រី​តុលាការទាំងនោះឲ្យ​ចូល​រួម​ប្រ​ជុំ​នៅ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទី​ស្តីការ​ក្រ​សួង។ ក្នុង​លិខិត​អញ្ជើញដដែល លោក​រដ្ឋមន្ត្រីណែនាំ​ឲ្យ​មនន្ត្រីតុលាការដែលត្រូវ​ចូល​រួមកិច្ចប្រ​ជុំ​ធ្វើការ​ប្រមូល និង​រាយការណ៍ដល់អង្គប្រជុំពីទិន្នន័យស្តីពីការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ