នគរបាលខេត្តក្រចេះស្វែងរកចាប់ខ្លួនជនសង្ស័យ៣នាក់ករណីវាយអ្នកកាសែត

នគរបាលក្នុងខេត្តក្រចេះ បាននិយាយថាពួកគេកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានវាយបុរសម្នាក់ជាអ្នកថតរូប និងវីដេអូនៅតំបន់នោះទោះបីជាពួកគេមិនបានបញ្ជាក់លម្អិតពីការស៊ើបអង្កេតក៏ដោយ។

នគរបាល​ជាតិ​ច្រាន​ចោល​ការ​ផ្សាយ​ឡើង​វិញ​​ខ្លឹមសារ​មេ​នគរបាល​កាល​ពី​៥​ឆ្នាំមុន

នគរបាលជាតិ​ ច្រានចោលព័ត៌មានដែលផ្សព្វផ្សាយលើបណ្តាញសង្គមថា អគ្គស្នង​ការ​ប្រកាសលើកពេលផាកពិន័យ​ឡាន ម៉ូតូ ដែលគ្មានប័ណ្ណបើកបរ ដោយ​ចាត់ទុកការផ្សាយនេះធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ។

មេ​នគរបាល​រាជ​ធានី​ដក​បញ្ឈរ​​នគរបាល​ទះ​កំផ្លៀង​លើ​ស្ត្រី​អ្នក​ដំណើរ

មេ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​សម្រេចដក​បញ្ឈរ​ជើង​មន្រ្តីនគរបាលម្នាក់ បន្ទាប់ពីនគរបាលរូបនោះ បាន​ប្រើអំពើ​ហិង្សាទៅលើស្រ្តី​ម្នាក់​​ ដែល​នគរបាល​រូប​នោះ​ចោទ​ថា បានបើកបរ​ម៉ូតូ​​បញ្ច្រាស​ផ្លូវកាលពីម្សិលមិញ។

រយៈពេល​១​ខែ​ នគរបាលឃាត់ខ្លួនអ្នកបើកបរស្រវឹងជាង២០០​នាក់បញ្ជូនទៅតុលាការ​

របាយការណ៍​បង្ហាញ​នគរបាលចរាចរណ៍​បាន​ឃាត់​ខ្លួន​អ្នកបើក​បរ​ជាង​២០០នាក់ក្នុងរយៈ​ពេល​១ខែ​នៃ​ការ​ចុះ​ត្រួត​ពិនិត្យការបើកបរមានជាតិ​ស្រវឹង​នៅ​ពេល​យប់ ហើយ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​។​របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ​ឲ្យ​ដឹង​ថា​ចាប់ពីថ្ងៃទី​២៣​ ខែមក​រា ដល់ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នគរបាលចរាចរណ៍ឃាត់ខ្លួន​អ្នក​បើកបរ​ចំនួន​២១០នាក់ក្នុងរាជធានីភ្នំពេញ​ ដែល​ក្នុង​នោះមា​នអ្ន​ក​បើក​បរ​រថយន្ត​ចំនួន​៤៩នាក់និងម៉ូតូ​១៦១នាក់។ របាយការណ៍​បញ្ជាក់​ថា​ពួកគេត្រូវពិនិត្យ​រកឃើញ​កម្រិត​ជាតិ​អា​ល់កុលចាប់ពី​០,៤មីលីលីត្រ​ខ្យល់ឡើង។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ