គណបក្សថ្មីមួយថាក្រសួងមហាផ្ទៃមិនឆ្លើយតបនឹងសំណើសុំជួបសកម្មជនសង្រ្គោះជាតិ
គណបក្សថ្មីមួយដែលបានស្នើសុំជួបសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះអះអាងថាមកដល់ថ្ងៃកំណត់នេះហើយក្រសួងមហាផ្ទៃ នៅមិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ។
គណបក្សថ្មីមួយដែលបានស្នើសុំជួបសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះអះអាងថាមកដល់ថ្ងៃកំណត់នេះហើយក្រសួងមហាផ្ទៃ នៅមិនទាន់ឆ្លើយតបនឹងសំណើនេះនៅឡើយទេ។
នាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេសលោក David Cameron កំពុងរៀបចំបង្ហាញផែនការជាផ្លូវការរបស់លោកចុងក្រោយដើម្បីសុំឲ្យមានការធ្វើប្រជាមតិស្ដីអំពីសមាជិកភាពរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុបដែលនឹងធ្វើឡើងនៅថ្ងៃទី២៣មិថុនាបន្ទាប់ពីសភាអនុម័ត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានផ្ញើសារព្រមានកុំឲ្យគណបក្សប្រឆាំងយកសមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបានទៅធ្វើជាការឃោសនាកេងចំណេញនយោបាយ។លោក ហ៊ុន សែន បានសរសេរបែបនេះនៅលើហ្វេសប៊ុករបស់លោក ជាការប្រតិកម្មទៅនឹងប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលបានថ្លែងទៅកាន់អ្នកគាំទ្រក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២០ ខែកុម្ភៈ ថា ដោយសារគណបក្សសង្រ្គោះជាតិ ទើបរដ្ឋាភិបាលឈប់យកលុយផ្លូវជាតិលេខ៤ និងមានការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ។
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានលើកឡើងថាប្រទេសកម្ពុជានឹងប្រឈមការផ្តាច់ជំនួយ នៅក្នុងលក្ខខណ្ឌមួយដែលលោកថាប្រសិនបើ”មេដឹកនាំមិនព្រមកែខ្លួន”។
នុប្រធានគណបក្សប្រជាជនកម្ពុជានិងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅល្ងាចថ្ងៃសុក្រនេះបានជួបគ្នានៅវិមានរដ្ឋសភា ដោយមន្រ្តីអះអាងថាដើម្បីបន្តពង្រឹងវប្បធម៌សន្ទនារវាងបក្សទាំងពីរហើយការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិអាចនៅត្រូវជជែកនៅជំនួបពេលក្រោយ។
អង្គការតម្លាភាពកម្ពុជាស្នើឲ្យគណបក្សនយោបាយដែលគ្រោងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ រៀបចំជាគោលនយោបាយក្នុងការប្រឆាំងនឹងអំពើពុករលួយ ដោយអង្គការនេះអះអាងថា យន្តការក្នុងការប្រឆាំងអំពើពុករលួយនាពេលបច្ចុប្បន្ននៅមានចំណុចខ្វះខាតនៅឡើយ។
នៅព្រឹកថ្ងៃសុក្រនេះ អង្គការតម្លាភាពកម្ពុជាបានរៀបចំជាកិច្ចពិភាក្សាមួយដែលមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងវិស័យឯកជនមួយចំនួន សរុបប្រមាណជាង៣០ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងគោលនយោបាយប្រឆាំងអំពើពុករលួយ។
មន្រ្តីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគអះអាងប្រហាក់ប្រហែលគ្នាថាស្ថាប័នរដ្ឋសភាដែលគ្រប់ដោយគណបក្សកាន់អំណាចបានធ្វើអ្វីៗទៅតាមតែការចង់បានរបស់រដ្ឋាភិបាល ហើយច្រានចោលនូវការព្រួយបារម្ភ របស់សង្គមស៊ីវិលទាក់ទិននឹងការអនុម័តច្បាប់នានាហើយក៏ច្រានចោលការសុំអន្តរាគមន៍មួយចំនួនរបស់ម្ចាស់ឆ្នោត។ ក្នុងកិច្ចពិភាក្សាតុមូលដែលធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ខែកុម្ភៈ តំណាងអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលដែលតាមដានដំណើរការសភា លោក កន សាវាង្ស បានអានរបាយការណ៍អង្កេតលើដំណើការរបស់រដ្ឋសភាថានៅអាណត្តិទី៥នេះ តំណាងរាស្ត្របក្សប្រឆាំងបានបញ្ចេញមតិជាច្រើន ពេលពិភាក្សាអនុម័តច្បាប់។
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងជួបគ្នានៅល្ងាចថ្ងៃស្អែកនេះ នៅវិមានរដ្ឋសភាដែលមន្រ្តីគណបក្សទាំងពីរអះអាងថាដើម្បីបន្តការចរចាបញ្ហាសេសសល់និងលើកកម្ពស់វប្បធម៌សន្ទនា។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាពិតជាមានជំនួបនៅថ្ងៃស្អែកមែន តែលោកមិនអាចបញ្ជាក់ថាតើភាគីខាងណាសុំជួបនោះទេ។ លោកក៏មិនទាន់អាចបញ្ជាក់ពីមូលហេតុអ្វីបានជាមានជំនួបនេះ ហើយមានរបៀបវារៈអ្វីខ្លះនោះទេ។
នៅដើមខែកុម្ភៈកន្លងទៅនេះមានបាតុកម្មពីរក្រុមដែលមានគោលបំណងផ្ទុយគ្នារវាងក្រុមអតីតអ្នកបើករថយន្តឲ្យក្រុមហ៊ុនកាពីតូលនិងសមាគមអ្នករត់ម៉ូតូនិងរ៉ឺម៉កង់បីបានប៉ះទង្គិចគ្នានៅមុខក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរ ហើយបានបណ្តាលឲ្យភាគីទាំងសងខាងមានរបួស។
គណបក្សជំទាស់អះអាងថាគណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU បានមកប្រទេសកម្ពុជាដើម្បីស៊ើបអង្កេតពីស្ថានការនយោបាយនៅកម្ពុជា ខណៈសមាជិកព្រឹទ្ធសភានិងតំណាងរាស្ត្រគណបក្សប្រឆំាងនៅរដ្ឋសភាមួយចំនួនត្រូវបានចាប់ដាក់ពន្ធនាគារនិងមួយចំនួនទៀតរងការប្រើហិង្សាឲ្យរងរបួសធ្ងន់ កាលពីចុងឆ្នាំ២០១៥។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម