ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

តំណាងពលរដ្ឋមានវិវាទដីធ្លីនៅខេត្តសៀមរាបខកចិត្ត ក្រោយអាជ្ញាធរស្រុកមិនបានចុះមកជួបតាមការសន្យា

តំណាង​​ពលរដ្ឋ​​២១០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខកចិត្ត ដែលអភិបាលស្រុកប្រាសាទបាគង មិនបានចុះមកជួបពលរដ្ឋពាក់ព័ន្ធបញ្ហាដីធ្លីរ៉ាំរ៉ៃតាមការសន្យា ខណៈអភិបាលស្រុកអះអាងថា គាត់មិនបានសន្យាថាមកជួបពលរដ្ឋនៅថ្ងៃអង្គារនេះឡើយ។

ពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋចំនួន​២៤៤គ្រួសារ នៅភូមិ​ឡ​កំបោរ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ ផ្ដល់បទសម្ភាស អំឡុងពេលចេញទាម​ទារ​អភិវឌ្ឍន៍​នៅ​កន្លែង និ​ង​ចេញបណ្ណកម្មសិទ្ធិ ខណៈ​អាជ្ញាធរ​ឱ្យពួកគេដោះដូរទៅទីតាំង​ថ្មី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

ពលរដ្ឋជាង២០០គ្រួសារនៅខណ្ឌឫស្សីកែវទាមទារអភិវឌ្ឍន៍នៅកន្លែងនិងបណ្ណកម្មសិទ្ធិ ខណៈអាជ្ញាធរឱ្យដូរទៅទីតាំងថ្មី

ប្រជាពលរដ្ឋចំនួន​២៤៤គ្រួសារ នៅភូមិ​ឡ​កំបោរ សង្កាត់ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ ដែលរងផលប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវ​ ទាម​ទារ​អភិវឌ្ឍន៍​នៅ​កន្លែង និ​ង​ចេញបណ្ណកម្មសិទ្ធិ ខណៈ​អាជ្ញាធរ​ឱ្យពលរដ្ឋទាំងនោះដោះដូរទៅទីតាំង​ថ្មី។

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ១,៨៥៣គ្រួសារដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ពន្លឿន​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឱ្យ​ពលរដ្ឋ​ដែល​បាន​រស់នៅ​តំបន់​រុនតាឯក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ទៅក្រសួងរៀបចំដែនដី និងអាជ្ញាធរពាក់ព័ន្ធ ពន្លឿន​​កា​​​រចេញ​បណ្ណកម្ម​សិទ្ធិ​​ដីធ្លី​​ជូន​​ប្រជាពលរដ្ឋដែលស្ម័គ្រ​ចិត្តរុះរើ​សំណង់ខុសច្បាប់នៅតំបន់រមណីយ​ដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង ក្នុងខេត្តសៀមរាប ដើម្បី​ឱ្យ​​ប្រជា​ពល​រដ្ឋ​​​អាច​​យក​ប្រើប្រាស់ជាប្រយោជន៍ក្នុងជីវភាពរស់នៅបាន។

ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សហគមន៍ចំនួន៧ មកពីស្រុកមេមត់ និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមគ្នាធ្វើការដាក់ញ្ញាត្តិទៅកាន់សាលាខេត្តត្បូងឃ្មុំ និងសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយមានពលរដ្ឋចូលរួមចំនួន២៣០នាក់ ដើម្បីជំរុញឱ្យមានការដោះស្រាយបញ្ហាដីធ្លី ស្នើសុំពន្លឿនចេញបណ្ណកម្មសិទ្ធិ និងស្នើឱ្យតុលាការសាលាឧទ្ធរណ៍ ធ្វើការបង្ហាញភស្តុតាងនៃកិច្ចសន្យាលក់ទិញរបស់ក្រុមហ៊ុនចិនពីក្រុមហ៊នខ្មែរដែលជាដីបញ្ហារបស់ពលរដ្ឋ។

ពលរដ្ឋ​១០០​គ្រួសារ​នៅ​ខេត្តត្បូងឃ្មុំ​ស្នើ​សុំ​បណ្ណកម្មសិទ្ធិ​ដីធ្លី​ពី​អាជ្ញាធរ ក្រោយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន

ប្រជាពលរដ្ឋចំនួន​១០០គ្រួសារ នៅ​ឃុំ​​ចំនួន​​២ នៃ​​ស្រុក​​មេមត់ ខេត្តត្បូងឃ្មុំ បាន​ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត ក្រោយ​ពី​ដីនេះ​បាន​កាត់​ឆ្វៀល​ចេញ​ពីគម្រោងដីក្រុមហ៊ុនឯកជនអស់រយៈពេល៦ឆ្នាំមកហើយ ប៉ុន្តែពលរដ្ឋនៅ​មិន​ទាន់​ទទួល​​​បាន​បណ្ណកម្មសិទ្ធិស្របច្បាប់នៅឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ