អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ថ្លែងទៅកាន់អ្នកសារព័ត៌មាន មុនពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។

អង្គការណាតូ និងមេដឹកនាំ​ពិភពលោក នឹង​ជួប​ប្រជុំគ្នា​នៅថ្ងៃនេះ ក្រោយ​ប៉ូឡូញ​ថា​រ៉ុក្កែត​ដែល​ផលិត​នៅ​រុស្ស៊ី​សម្លាប់​មនុស្ស​២នាក់

អង្គការណាតូ (NATO) និងមេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ បន្ទាប់​ពីគ្រាប់រ៉ុក្កែតផលិតនៅរុស្ស៊ីបានធ្លាក់ទៅលើប្រទេសប៉ូឡូញដែលជាសមាជិករបស់អង្គការ NATO និងបានសម្លាប់មនុស្ស២នាក់ ដោយបារម្ភថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចផ្ទុះឡើងលើព្រំដែន​របស់​ខ្លួន​[ប៉ូឡូញ]។

ប្រធានាធិបតីប៉ូឡូញ លោក អនដ្រេ ឌូដា (Andrzej Duda) បានទៅដល់ទីក្រុងកៀវ (Kyiv) ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ប្រធានាធិបតីប៉ូឡូញ លោក អនដ្រេ ឌូដា (Andrzej Duda) បានទៅដល់ទីក្រុងកៀវ (Kyiv) ដើម្បីពិភាក្សាអំពីជំនួយសម្រាប់អ៊ុយក្រែន

ប្រធានការិយាល័យប្រធានាធិបតីប៉ូឡូញ លោក ប៉ាវែល ហ្ស៊ីរ៉ូត (Pawel Szrot) បាននិយាយថា ប្រធានាធិបតីប៉ូឡូញ លោក អនដ្រេ ឌូដា (Andrzej Duda) បានទៅដល់ទីក្រុងកៀវ (Kyiv) ដើម្បីពិភាក្សាអំពីជំនួយបន្ថែមសម្រាប់អ៊ុយក្រែន រួមទាំងជំនួយយោធាផងដែរ។

លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី (Mateusz Morawiecki) នាយករដ្ឋមន្ត្រី​ប៉ូឡូញ។

ប៉ូឡូញ​ធានា​ជួយ​ការពារ​ស៊ុយអែត និង​ហ្វាំងឡង់ អំឡុង​ពេល​ដាក់​ពាក្យ​ចូល​ណាតូ

នាយករដ្ឋមន្ត្រី​ប៉ូឡូញ លោក​ ម៉ាតេអ៊ូស ម៉ូរ៉ាវីតស្គី [Mateusz Morawiecki] បានអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសរបស់លោកនឹងធានាជួយការពារស៊ុយអែត និងហ្វាំងឡង់ ប្រសិនបើប្រទេស​ទាំង២នេះរងនូវការវាយប្រហារណាមួយ​ មុនពេលទទួលបានសមាជិកភាព​អង្គការ​ណាតូ (NATO)។

កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានបើកច្រករបៀងមនុស្សធម៌ដើម្បីជួយជនស៊ីវិលផ្លាស់ទីពី Mariupol និង Volnovakha។

ពលរដ្ឋ​អ៊ុយក្រែន​ជាង​១លាននាក់​បាន​ភៀសខ្លួន​ទៅ​ប៉ូឡូញ​គិត​ចាប់​តាំង​ពី​រងការ​ឈ្លានពាន​ដោយរុស្ស៊ី

កងកម្លាំងការពារព្រំដែនប៉ូឡូញ (Polish Border Guard) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រជាជនចំនួន១,៤៣លាននាក់បានចេញពីអ៊ុយក្រែនចូលមកកាន់ប្រទេសប៉ូឡូញ គិតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ជនភៀសខ្លួនអ៊ុយក្រែននៅព្រំប្រទល់ Otaci រវាងអ៊ុយក្រែន និងម៉ុលដូវី (Moldova) ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន។

ជនភៀសខ្លួន​ពី​អ៊ុយក្រែន​ប្រមាណ​៣៥ម៉ឺននាក់​បាន​ឆ្លង​ចូល​ទៅ​កាន់​ប្រទេសប៉ូឡូញ

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សប្រមាណ៣៥​ម៉ឺននាក់ភៀសខ្លួនចូលទៅក្នុងប្រទេសរបស់ខ្លួនពីអ៊ុយក្រែន គិតចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសមួយនេះក្នុងទ្រង់ទ្រាយធំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ