លោកនាយករដ្ឋម​ន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

នាយករដ្ឋមន្រ្តីស្នើ​ព្រះមហាក្សត្រ​ដាក់​មន្រ្តីនគរបាលផ្កាយ១ដល់៣ចំនួន​៤៩រូប ចូលនិវត្តន៍

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​ដាក់​​មន្រ្តីនគរបាលជាន់ខ្ពស់​ប្រមាណ​៥០រូប ដែល​មាន​ឋានន្តរស័ក្តិចាប់ពីផ្កាយ​១ដល់ផ្កាយ​៣ហើយ​កំពុងបម្រើការងារ​នៅក្រសួង​មហាផ្ទៃ ឲ្យ​ចូល​និវត្តន៍​។ លិខិតចុះថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦​ដែលវីអូឌី​ទទួល​បាន​នៅ​ថ្ងៃពុធនេះ លោក​ ហ៊ុន សែន បានសរសេរ​ថា​តាងនាម​​រដ្ឋាភិបាល​និង​យោង​តាមព្រះរាជក្រឹត្យ​ស្តីពី​លក្ខន្តិកៈនៃក្រប​ខ័​ណ្ឌ​មន្រ្តីនគរបាលជាតិនិងពិនិត្យ​​លក្ខណៈសម្បត្តិ​របស់នាយនគរបាល​ថ្នាក់ឧត្តមសេនីយ៍ លោក​សូមស្នើ​ឲ្យ​ដាក់មន្រ្តីទាំង​៤៩រូបនោះ​ឲ្យ​ចូលនិវត្តន៍។​

ក្រសួង​មុខ​ងារ​សាធាណៈក្រើន​​រំឭក​ស្ថាប័នរដ្ឋ​ឲ្យ​​ដំឡើង​ឋាន​ន្ត​រស័ក្តិ​មន្ត្រី​តាមគោលការណ៍ច្បាប់

ក្រសួង​មុខងារ​សាធារណៈ​បាន​កើន​រំឭក​​ដល់​ស្ថាប័នរដ្ឋ​ទាំង​អស់ថា​ការដំឡើង​​ឋាន​ន្តរ​ស័ក្កិ​ដល់​​មន្ត្រី​របស់​ខ្លួ​ន ត្រូវ​ធ្វើ​ឡើង​ដោយ​ភាពត្រឹមត្រូវនិង​តាមគោល​ការណ៍​ច្បាប់ដែលមាន។​

រដ្ឋមន្រ្តីអប់រំស្នើ​ឲ្យ​បង្កើត​មូលនិធិសម្រាប់ជ្រើសរើសនិស្សិតខ្មែរទៅរៀននៅក្រៅប្រទេស​

រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជននិងកីឡា បានចេញលិខិតមួយស្នើទៅ​រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិចារណា​បង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្សទៅសិក្សានៅបរទេស។ លិខិតចុះថ្ងៃទី២៩ ខែ កុម្ភៈបានឲ្យដឹងថាក្រសួងអប់រំយុវជននិងកីឡាកំពុងមានមានគម្រោងផ្ដល់មូលនិធិសម្រាប់សិស្ស និសិត្សទៅសិក្សានៅក្រៅប្រទេស ស្របនឹង​គោលនយោបាយកំណែទម្រង់វិស័យអប់រំនៅកម្ពុជា​ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ​ការប្រឡងថ្នាក់ជាតិ​ ឲ្យទទួលបានអាហារូបករណ៍សម្រាប់ទៅសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត នៅតាមសាកលវិទ្យាល័យល្បីៗនៃបណ្ដាប្រទេសអភិវឌ្ឍន៍។ លិខិតបានបន្ដថាក្រសួងមានគោលដៅបង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្ស ទៅសិក្សានៅបរទេសនិងមានភាពជឿជាក់ថាមូលនិធិនេះនឹងផ្ដល់ឱកាស​ដល់ប្រទេសកម្ពុជាក្នុងការពង្រីកវិសាលភាពនៃការប្រគួតប្រជែងរបស់ខ្លួន នៅក្នុងបរិបទនៃសមាហរណកម្មតំបន់និងសកលភាវូ​បនីយកម្ម។ រដ្ឋមន្រ្តីក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ប្រាប់វីអូឌីថានិស្សិត​ដែល​ត្រូវ​បានផ្តល់​អាហារូករណ៍​ទៅ​សិក្សា​នៅក្រៅប្រទេស​នឹង​ចុះកិច្ច​ព្រមព្រៀងជាមួយរដ្ឋាភិបាល​ថា​នឹង​ធ្វើការងារជា​គ្រូ​បង្រៀន​ឬ​បម្រើការងារ​ឲ្យ​ស្ថាប័ន​របស់រដ្ឋ ពេលត្រឡប់មកវិញ​។ លោក​បន្ត​ថា​និស្សិត​ដែលនឹងត្រូវជ្រើសរើសនោះគឺ​ជា​សិស្សពូកែប្រចាំ​សាលា​។ លោក​រដ្ឋមន្រ្តី​មិនទាន់អាច​បញ្ជាក់​លម្អិត​នៅឡើយទេ ដោយ​លោក​ថា​រង់ចាំ​ការពិចារណារបស់​រដ្ឋមន្រ្តីក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុចំពោះសំណើនេះ​ជាមុនសិន។ វីអូឌីមិនទាន់អាចទាក់ទង​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបាននៅឡើយទេ៕​

ក្រសួង​សាធារណការ​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​រាយការណ៍ភាព​មិន​ប្រក្រ​ត្រី​​នៃ​ការ​ផ្តល់​សេវា

ក្រសួង​សាធារណការ​និងដឹកជញ្ជូន​​សាធារណៈចេញសេចក្តីជូនដំណឹង​មួយ​ដោយ​អំពាវនាវ​ឲ្យ​សា​ធារ​ណជ​ន​ផ្តល់​ព័ត៌មាន​មក​កាន់​ក្រសួង​អំពី​​ភា​ព​មិន​ប្រក្រតីនានា​ដែល​ពលរដ្ឋ​ជួប​ប្រទះ​ទាក់ទ​ងនឹង​សេវា​នានា​ដែល​គ្រប់​គ្រងដោយក្រសួង។​

ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន

មន្រ្តី​ជាន់​ខ្ពស់​​ជំរុញ​​ឲ្យ​​ដោះ​ស្រាយ​​ជម្លោះ​ដី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​”បដិវត្តន៍ដីធ្លី​”​

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលដែល​ទទួល​បន្ទុក​ការ​ដោះស្រាយទំនាស់ដីធ្លី​​បាន​ជំរុញ​ឲ្យស្ថាប័​នពាក់ព័ន្ធ​ពន្លឿ​ន​​កា​រដោះស្រាយបញ្ហាដីធ្លីឲ្យមាន”តម្លាភាព” ដែលលោកថាដើម្បីទប់​ស្កាត់ការធ្លាក់​ចុះប្រជាប្រិយ​ភាព​​​រប​ស់រ​ដ្ឋាភិបាលនិង​លទ្ធភាពនៃ​”បដិវត្តន៍ដីធ្លី”។​ ក្នុងពិធីបើកសន្និ​បាតបូកសរុបការងារឆ្នាំ២០១៥និងទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងរៀបចំ​ដែនដីន​គ​ររូបនីយកម្មនិងសំណង់ ដែលធ្វើឡើង​នៅ​ថ្ងៃចន្ទនេះ ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន បានទទួលស្គាល់ថាជម្លោះដីធ្លីគឺជាដើមចបមួយ​ដែលធ្វើឲ្យគណ​បក្សប្រជា​ជន​កម្ពុជា​បា​នធ្លា​ក់​ចុះ​ប្រជាប្រិយ​ភាពនៅពេលបោះឆ្នោតកាល២០១៣កន្លងទៅ។

នាយករដ្ឋមន្រ្តីបដិសេធការចោទប្រកាន់អំពើពុករលួយរឿងជំនួយបរទេស

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ បាន​ប្រកាស​ជាថ្មីថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ប្រព្រឹត្តអំពើពុករលួយ​ទាក់ទងនឹង​ជំនួយ​បរទេស​នោះទេ។ នាយករដ្ឋមន្រ្តីបាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោក​បានថ្លែង​ថា​ការសម្ពោធមន្ទីរពេទ្យ​នៅថ្ងៃ​នេះជា​ជំនួយ​របស់ជប៉ុនដែល​លោក​ថា​រាល់ជំនួយ​នេះ​គឺ​ជប៉ុន​ជា​អ្នកគ្រប់គ្រងទាំងអស់ ទាំង​ការដេញថ្លៃជ្រើសរើសក្រុមហ៊ុន​និង​ការគ្រប់គ្រងហិរញ្ញវត្ថុ​នានា។​ លោកបញ្ជាក់​ថា​លោក​គ្រាន់តែជាអ្នក​​មកសម្ពោធ​និង​កាត់ខ្សែបូតែ​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជា​ប្រធាន​ក្រុមប្រឹក្សាយុវជនអាស៊ី

លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី(AYC)ដែល​ជា​អង្គការមិនមែនរដ្ឋាភិបាលមួយ​ធ្វើការងារលើកកម្ពស់យុវជននៅអាស៊ី។​

លោក ហ៊ុន សែន ព្រមានផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួននៅឆ្នាំនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកកំពុងតែពិចារណាផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួននៅឆ្នាំនេះ ដោយលោកបានរិះគន់រដ្ឋមន្រ្តីក្រសួងសាធារណការនិងរដ្ឋមន្រ្តីក្រសួងកសិកម្មថាជារដ្ឋមន្រ្តីធ្វើការយឺតយ៉ាវ​​។ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ លោក ហ៊ុន សែន បានថ្លែងទៅកាន់ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតថាក្រសួងសាធារណការនិងក្រសួងកសិកម្មស្ថិតនៅលំដាប់ថ្នាក់​ក្រោមគេបង្អស់នៃប្រសិទ្ធភាពការងារ។ លោកបានថ្លែងចំៗថាក្រសួងសាធារណមិនបានធ្វើការងារឲ្យបាន​លឿនជូនប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

នាយករដ្ឋមន្រ្តីព្រមានមន្រ្តី​ពាក់ព័ន្ធ​ រឿងមិន​បង្រ្កាប​ការដឹកឈើតាមរថយន្តធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើ ឲ្យ​ធ្វើការងាររបស់ខ្លួន​ ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តីទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​ក្នុងពិធីសម្ពោធ​អគារថ្មីរបស់ក្រសួង​បរិស្ថាន លោក ហ៊ុន សែន បាន​ថ្លែង​បន្ទោសទៅភាគីពាក់ព័ន្ធ ដោយ​ថា​មិនបានយកភ្នែកមើល​ករណីដឹកឈើតាមរថយន្ត។

រដ្ឋមន្រ្តីបរិស្ថាន​សុំនាយករដ្ឋមន្រ្តីដាក់ឈ្មោះអគារបរិស្ថាន”​អគារមរតកតេជោ”

រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ស្នើ​សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំ​ដាក់ឈ្មោះអគារ​ក្រសួងបរិស្ថាន​ដែលមា​នតម្លៃ​ប្រមាណ​៨លានដុល្លារអាមេរិកជា​ឈ្មោះ”​អគារ​មរតកតេជោ”។នៅក្នុងពិធីសម្ពោធ​អគារ​ក្រសួងបរិស្ថាននៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋមន្រ្តីបរិស្ថាន លោក សាយ សំអាល់ បាន​ថ្លែងនៅចំពោះមុខនាយករដ្ឋមន្រ្តីថាថ្នាក់ដឹកនាំក្រសួង​ថ្លែងអំណរគុណ​ដល់រដ្ឋាភិបាល​ក្នុងការផ្តល់ទីតាំង​ក្រសួង​នៅ​ចន្លោះ​ស្ពាននាគ​និងស្ពាន​តន្រ្តី​កោះពេជ្រ ដោយ​លោក​ចាត់ទុក​ថា​នេះ​ជា”​ទីតាំងដ៏ល្អនៅកណ្តាលរាជធានីភ្នំពេញ”។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ