រដ្ឋមន្រ្តីអប់រំស្នើ​ឲ្យ​បង្កើត​មូលនិធិសម្រាប់ជ្រើសរើសនិស្សិតខ្មែរទៅរៀននៅក្រៅប្រទេស​

រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន កាលពីកន្លងទៅ​

រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជននិងកីឡា បានចេញលិខិតមួយស្នើទៅ​រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិចារណា​បង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្សទៅសិក្សានៅបរទេស។

លិខិតចុះថ្ងៃទី២៩ ខែ កុម្ភៈបានឲ្យដឹងថាក្រសួងអប់រំយុវជននិងកីឡាកំពុងមានមានគម្រោងផ្ដល់មូលនិធិសម្រាប់សិស្ស និសិត្សទៅសិក្សានៅក្រៅប្រទេស ស្របនឹង​គោលនយោបាយកំណែទម្រង់វិស័យអប់រំនៅកម្ពុជា​ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ​ការប្រឡងថ្នាក់ជាតិ​ ឲ្យទទួលបានអាហារូបករណ៍សម្រាប់ទៅសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត នៅតាមសាកលវិទ្យាល័យល្បីៗនៃបណ្ដាប្រទេសអភិវឌ្ឍន៍។ លិខិតបានបន្ដថាក្រសួងមានគោលដៅបង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្ស ទៅសិក្សានៅបរទេសនិងមានភាពជឿជាក់ថាមូលនិធិនេះនឹងផ្ដល់ឱកាស​ដល់ប្រទេសកម្ពុជាក្នុងការពង្រីកវិសាលភាពនៃការប្រគួតប្រជែងរបស់ខ្លួន នៅក្នុងបរិបទនៃសមាហរណកម្មតំបន់និងសកលភាវូ​បនីយកម្ម។

រដ្ឋមន្រ្តីក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ប្រាប់វីអូឌីថានិស្សិត​ដែល​ត្រូវ​បានផ្តល់​អាហារូករណ៍​ទៅ​សិក្សា​នៅក្រៅប្រទេស​នឹង​ចុះកិច្ច​ព្រមព្រៀងជាមួយរដ្ឋាភិបាល​ថា​នឹង​ធ្វើការងារជា​គ្រូ​បង្រៀន​ឬ​បម្រើការងារ​ឲ្យ​ស្ថាប័ន​របស់រដ្ឋ ពេលត្រឡប់មកវិញ​។ លោក​បន្ត​ថា​និស្សិត​ដែលនឹងត្រូវជ្រើសរើសនោះគឺ​ជា​សិស្សពូកែប្រចាំ​សាលា​។

លោក​រដ្ឋមន្រ្តី​មិនទាន់អាច​បញ្ជាក់​លម្អិត​នៅឡើយទេ ដោយ​លោក​ថា​រង់ចាំ​ការពិចារណារបស់​រដ្ឋមន្រ្តីក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុចំពោះសំណើនេះ​ជាមុនសិន។

វីអូឌីមិនទាន់អាចទាក់ទង​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបាននៅឡើយទេ៕​

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered