ក្រសួង​សាធារណការ​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​រាយការណ៍ភាព​មិន​ប្រក្រ​ត្រី​​នៃ​ការ​ផ្តល់​សេវា

ក្រសួង​សាធារណការ​និងដឹកជញ្ជូន​​សាធារណៈចេញសេចក្តីជូនដំណឹង​មួយ​ដោយ​អំពាវនាវ​ឲ្យ​សា​ធារ​ណជ​ន​ផ្តល់​ព័ត៌មាន​មក​កាន់​ក្រសួង​អំពី​​ភា​ព​មិន​ប្រក្រតីនានា​ដែល​ពលរដ្ឋ​ជួប​ប្រទះ​ទាក់ទ​ងនឹង​សេវា​នានា​ដែល​គ្រប់​គ្រងដោយក្រសួង។​

ក្នុង​សេចក្តី​ជូនដំណឹង​មួយ​​ចេញផ្សាយកាលពីថ្ងៃទី ២៨ខែកុម្ភៈ ​ក្រសួង​សាធារណការ​បាន​លើក​ឡើង​ថា​ការជូ​នដំ​ណឹង​នេះគឺ​ដើម្បី​ក្រសួង​អាច​លុប​បំ​បាត់​រាល់​អំពើ​អសកម្ម​នានាដែល​រួម​មាន​ការ​ទារ​កម្រៃ​លើស​ពី​តម្លៃ​ដែ​ល​បាន​កំណត់​ក្នុង​តា​រាង​​​សេ​វា​សាធារណៈ។ បើតាម​សេចក្តីជូន​ដំណឹង​ ក្រសួង​សូម​ឲ្យ​សាធាណជ​ន​ផ្ត​ល់​ព័ត៌មាន​មក​មន្ត្រី​ទទួល​បន្ទុកនៅ​ក្នុង​មន្ទីរ​​សាធា​រណ​​ការ អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​និងអាច​ផ្ត​ល់​ព័ត៌មាន​​មក​កាន់​​​ទីស្តី​ការក្រសួង​សាធារ​ណការ តាម​​រយៈទូ​រស័ព្ទ​លេខ ០១២៩០០៧៣៥ ឬ០១១​៧៨​៦៨​៩៩​។​

ក្នុង​សេចក្តី​ជូនដំណឹង​​នោះ ក្រសួង​ក៏​បាន​កើ​នរំឭក​ផង​ដែរ​​ទៅ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​មិន​ទាន់​មាន​ឯកសារ​យានយន្ត​ រួម​ទាំង​អ្នក​ដែលមិន​ទាន់​មក​ទូ​ទាត់​ថ្លៃ​ធ្វើ​ប័ណ្ណបើក​បរ​ម៉ូតូដែល​មាន​កម្លាំង​ក្រោម​ ១២៥សេសេ ឲ្យ​មក​ទទួល​សេវា​សាធារណៈ​នៅ​តាមគ្រប់​មន្ទីរ​សាធារណការនិង​ច្រក​ចេញ​ចូល​តែមួយរា​ជធា​នី​ខេត្តនិង​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​គ្រប់​​ម៉ោ​ងធ្វើ​ការ។​

ក្រសួងបាន​ឲ្យ​ដឹង​ផង​ដែរ​ថានៅ​ថ្ងៃ​ទី​២៩ខែ​កុម្ភៈ​នេះ ​ក្រសួង​ក៏​បាន​បើក​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​យានយន្ត(ឆៀក)នៅ​ខេត្តក្រចេះ​មួយ​បន្ថែម​ទៀតបន្ថែម​លើ​មជ្ឈ​មណ្ឌល​ត្រួត​ពិនិត្យ​យានយន្តដែល​មាន​ស្រាប់​​​ចំនួ​ន​៥គឺ​ រាជ​ធានី​ភ្នំពេញ ខេត្ត​សៀម​រាប ខេត្ត​បាត់​ដំបង ខេត្ត​ព្រះសី​ហនុ និង​ខេត្ត​កំពង់​ស្ពឺ។

គួរបញ្ជាក់​ថា​កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកកំពុង​តែពិចា​រណា​ផ្លា​ស់ប្តូររដ្ឋមន្រ្តីមួយចំនួននៅឆ្នាំនេះ ដោយលោកបានបន្ទោស​រដ្ឋមន្រ្តីក្រសួងសាធា​រ​ណ​ការនិ​ងរដ្ឋមន្រ្តី​​ក្រសួ​ងកសិក​ម្មថាជារដ្ឋ​ម​ន្រ្តីធ្វើការយឺតយ៉ាវ​​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered