រូបថតឯកសារ៖ សមាជិកសភា Eva Kaili ត្រូវបានគេមើលឃើញនៅក្នុងសភា ក្នុងទីក្រុង Athens ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១១។

សមាជិកសភាអឺរ៉ុប ៤រូប ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះមានអនុប្រធានសភាម្នាក់ផងដែរ

សមាជិក​សភា​អឺរ៉ុប​ចំនួន ៤រូប ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ «ទទួលសំណូកពីប្រទេសកាតា» ដែលក្នុង​នោះមា​ន​អនុប្រធានសភាអឺរ៉ុប ​លោកស្រី អេវ៉ា កាយលី (Eva Kaili) ស្ថិតក្នុងចំណោមបុគ្គលដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះ។

ក្រុមអឺរ៉ុបដែលរួមមាន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតបារាំង លោក Jacques Pellet ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក លោក Martin Vávra ភារធារីស្តីទីនៃប្រទេសហុងគ្រី លោក István Bakos និងប្រធានស្ថានទូតនៃការិយាល័យស៊ុយអែត លោកស្រី Camilla Ottoson បានជួបប្រជុំជាមួយលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិក គ.ជ.ប ឯទៀត ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

សហភាព​អឺរ៉ុប​បន្ត​មិនដាក់​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឆ្នាំ២០២២

សហភាពអឺរ៉ុបដែលផ្ដាច់ជំនួយពី គ.ជ.ប និងប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា បានបន្តប្រកាសមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះទេ។

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។

អឺរ៉ុប​បន្ត​ជំរុញ​ការ​លើកកម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្នុង​យុទ្ធសាស្រ្ត​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​រយៈពេល​៧ឆ្នាំ​ខាងមុខ

សហភាពអឺរ៉ុបបន្តប្ដេជ្ញាជំរុញការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការប្ដេជ្ញានេះត្រូវបានបង្ហាញឡើងនៅក្នុងយុទ្ធសាស្រ្តរួមសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាក្នុងរយៈពេល៧ឆ្នាំ ដោយចាប់អនុវត្តពីឆ្នាំ២០២១ ដល់២០២៧។

សមាជិកសភាអឺរ៉ុបដែលដឹកនាំក្រុម​ប្រតិភូ លោក រ៉ាហ្វាអ៊ែល ក្លាក់ស៍មែន (Raphael Glucksmann) និងប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ក្នុងកិច្ចប្រជុំពិភាក្សាមួយនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រតិភូ​សភាអឺរ៉ុប ប្រាប់​ទៅ​កោះ​តៃវ៉ាន់​ថា​ពួកគេ​មិន​ឯកា​នោះ​ទេ

គណៈប្រតិភូផ្លូវការដំបូងរបស់សភាអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែប្រាប់កោះតៃវ៉ាន់ថា ពួកគេមិន​ឯកោនោះ​ទេ ហើយ​ក៏បានអំពាវនាវឱ្យមានសកម្មភាពរឹងមាំនានាបន្ថែមទៀត ដើម្បីពង្រឹងទំនាក់​ទំនងរវាងសហភាពអឺរ៉ុបនិងតៃវ៉ាន់ ខណៈដែលដែនកោះមួយនេះ បច្ចុប្បន្នកំពុងតែប្រឈមនឹងការដាក់សម្ពាធពីប្រទេសចិន។

សភា​អឺរ៉ុប​ ថ្កោល​ទោស​អាមេរិក​រឿង​លុបចោល​ការ​លើកលែង​ពន្ធ​លើ​ដែក​និង​អាលុយមីញ៉ូម

សភាអឺរ៉ុប ថ្កោលទោសសហរដ្ឋអាមេរិកភ្លាម​ៗក្រោយប្រទេសនេះបានប្រកាសថា​នឹងមិនមាន​ការលើកលែងពន្ធក្នុង ការនាំចូលដែក​និងអាលុយមីញ៉ូម​ពីសហគមន៍អឺរ៉ុបទៀតទេចាប់ពីថ្ងៃសុក្រនេះទៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ