លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នារបបខ្មែរក្រហម ស្ថិតក្នុងសវនាការ​លើ​បណ្តឹង​សាទុក្ខ ឬបណ្តឹងតវ៉ារបស់លោក​ ក្នុងសំណុំរឿង ០០២/០២ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khmer Rouge Tribunal (ECCC))

លោក ខៀវ សំផន ត្រូវបានផ្ទេរមកឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល

សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន​ផ្ទេរកន្លែងឃុំខ្លួនអតីតមេដឹកនាំសម័យខ្មែរក្រហមមួយរូប គឺលោក ខៀវ សំផន ពីពន្ធនាគារក្នុងតុលាការកូនកាត់មួយនេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តកណ្តាលវិញ។

លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នារបបខ្មែរក្រហម ស្ថិតក្នុងសវនាការ​លើ​បណ្តឹង​សាទុក្ខ ឬបណ្តឹងតវ៉ារបស់លោក​ ក្នុងសំណុំរឿង ០០២/០២ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khmer Rouge Tribunal (ECCC))

តុលាការខ្មែរក្រហម​នឹង​បិទ​បញ្ចប់​នីតិវិធី ក្រោយ​ការ​ប្រកាស​សាលដីកា​សំណុំ​រឿង​លោក ខៀវ សំផន

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងបិទបញ្ចប់ដំណើរការនីតិវិធីច្បាប់ ក្រោយពី​ការ​ប្រកាស​សាលដីកាស្ថាពរលើអតីតប្រមុខរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ) នៃ​របប​កម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន នៅក្នុងសប្ដាហ៍នេះ។

លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់នារបបខ្មែរក្រហម ស្ថិតក្នុងសវនាការ​លើ​បណ្តឹង​សាទុក្ខ ឬបណ្តឹងតវ៉ារបស់លោក​ ក្នុងសំណុំរឿង ០០២/០២ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khmer Rouge Tribunal (ECCC))

សាលាក្ដីខ្មែរក្រហម​គ្រោង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​លោក ខៀវ សំផន នៅ​ចុង​ខែកញ្ញា

អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានកំណត់​កាលបរិច្ឆេទ​ប្រកាស​សាលដីកាក្នុងសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងលោក​ ខៀវ សំផន នៅព្រឹកថ្ងៃ​ទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

ថ្ងៃសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម លើលោក នួន ជា និងលោក ខៀវ សំផន ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

រដ្ឋាភិបាល​នឹង​ធ្វើ​ច្បាប់​កាត់​ទោស​ខ្មែរ​ក្រហម​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​កម្ពុជា

រដ្ឋាភិបាលនឹងស្វែងរកការយល់ព្រមពីរដ្ឋសភា ដើម្បីបើកផ្លូវឱ្យមានច្បាប់កាត់ទោសខ្មែរក្រហមក្នុងតុលាការព្រហ្មទណ្ឌកម្ពុជា តាមរយៈការ​ស្នើឱ្យមានកិច្ចព្រមព្រៀងប​ន្ថែ​មមួយស្តីពីការរៀបចំអន្តរកាល និងការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះវិសាមញ្ញសាលាក្ដីខ្មែរក្រហម។

រដ្ឋាភិបាលថា ការ​ប្រៀបធៀប​ករណីកោះហៅ​លោក កឹម សុខា​ ទៅនឹងការហៅមេដឹកនាំគណបក្សប្រជាជនដោយសាលាក្តីខ្មែរក្រហមគឺ​មាន​ចរិត​នយោបាយ

រដ្ឋាភិបាលកម្ពុជា​លើកឡើង​ថាការ​ផ្សព្វ​ផ្សាយ​ប្រៀប​ធៀប​ករណី​កោះ​ហៅ​លោក ​កឹម សុខា ដោយសាលា​​ដំបូងរាជធានីភ្នំពេញនិង​ការ​​កោះ​ហៅមេដឹកនាំគណបក្សប្រជាជនកម្ពុជា​៦​រូប​ដោយ​សាលា​ក្តី​ខ្មែរ​ក្រហមថាជាការ​ផ្សព្វ​ផ្សាយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់និ​ង​​មាន​ចរិត​នយោបាយ។

លោក នួន ជា​ ថាប៉ុល ពត​ ចាត់ទុក​វៀតណាម​ជា”មិត្តមានទំនាស់”

ជន​ជាប់ចោទ​ លោក​ នួន ជា​ ដែល​ជា​អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យនិងជាអនុលេខាបក្ស​កុម្មុ​យនី​ស្តកម្ពុជា បាន​លើក​ឡើង​ថាបងធំ ទី១ លោក ​ប៉ុល ពត បាន​ចាត់ទុក​វៀតណាម”​ជាមិត្ត​មានទំនាស់​​” តែ​មិន​បាន​ញុះញង់ឲ្យ​ស្អប់វៀតណាម”​ស៊ូពូជ”នោះទេ។​លោកបានលើកឡើង​បែប​នេះ​នៅ​ក្នុង​សវនាការ​ជំនុំជម្រះសំណុំរឿង០០២/២ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ​ជា​ការឆ្លើយ​តប​នឹងសក្ខី​កម្មរ​យៈ​ពេល​៣ថ្ងៃកន្លះ​របស់អ្នកជំនាញបរទេស​ដែលបកស្រាយ​លើការសម្លាប់ជនជាតិ​ចាម​និង​វៀតណា​ម​ ​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ