កងកម្លាំងចម្រុះប្រមាណជា១០០នាក់ ប្រដាប់ដោយដំបង ពូថៅ និងគ្រឿងចក្រ ចូលទៅរុះរើផ្ទះប្រជាពលរដ្ឋនៅសហគមន៍អូរខ្សាច់ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយសមត្ថកិច្ចធ្វើតាម​ការដឹកនាំរបស់អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ ថ្ងៃទី០៨ ខែកញ្ញ ឆ្នាំ២០២២។ (CCFC)

អាជ្ញាធរ​ខេត្តព្រះសីហនុ​រុះរើ​ផ្ទះ​ពលរដ្ឋ​ដែល​ចាញ់ក្ដី​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​គ្រួសារ​អតីត​មន្ត្រី​រាជការ​មួយរូប

អាជ្ញាធរខេត្តព្រះសីហនុបានចុះរុះរើផ្ទះរបស់ប្រជា​ពលរដ្ឋជិត ៣០ខ្នង​ ​ដែល​ចាញ់​ក្ដីក្នុងសំណុំ​​រឿង​ជម្លោះដីធ្លីជាមួយគ្រួសារអតីតមន្ត្រីរាជ​ការមួយរូប នៅ​ឃុំ​អូរត្រេះ ស្រុក​​ស្ទឹង​ហាវ។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចខេត្តព្រះសីហនុចេញប្រតិបត្តិការឃាត់ខ្លួនបុរសជនជាតិចិន៣នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតបុរសជាជនជាតិចិនដូចគ្នា ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

តុលាការ​ខេត្តព្រះសីហនុ​ចោទ​ប្រកាន់​ជនជាតិចិន​៣នាក់​ពី​បទ​គំរាមកំហែង​សម្លាប់​និង​ប្រើ​អាវុធ​ខុសច្បាប់

តុលាការខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ជនជាតិចិន៣នាក់ ពីបទ «គំរាមកំហែងថា​នឹងសម្លាប់ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត» ពាក់ព័ន្ធ​សំណុំរឿងចាប់​ជំរិត​មិត្តភក្តិដែលជាជន​ជាតិចិនដូចគ្នា ដើម្បីទារប្រាក់​ជាង១លានដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការដោះលែងវិញ។

អាជ្ញាធរ​ខេត្ត​​ព្រះ​សីហនុ​បញ្ជូន​មនុស្ស​១០​នាក់​ទៅ​តុលាការ​ពាក់​ព័ន្ធការ​ទន្ទ្រា​ន​ដី​ព្រៃ​ក្នុ​ង​តំបន់​ការ​ពារ

អាជ្ញាធរខេត្តព្រះសីហនុ បានបញ្ជូនមនុស្ស១០នាក់ទៅតុលាការ ក្រោយពលរដ្ឋទាំងនោះធ្វើសកម្មភាពចូល​កាប់​ទន្ទ្រានដី​ព្រៃក្នុងតំបន់ការពារ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

សាច់ញាតិ​ជនរងគ្រោះ​ដែល​អតីត​មន្ត្រី​នគរបាល​ខេត្តព្រះសីហនុ​រំលោភ នៅតែ​ទទូច​រក​យុត្តិធម៌

ក្រុមគ្រួសារក្មេងស្រីរងគ្រោះដោយការរំលោភសេពសន្ថវៈពីសំណាក់អតីតមន្ត្រីនគរបាលនៅខេត្តព្រះសីហនុ នៅតែទទូចរកយុត្តិធម៌ពិត​ ខណៈពួកគេស្វែងរកកិច្ចអន្តរាគមន៍ជាង១០ឆ្នាំមកហើយ ទោះបីជាសំណុំរឿងនេះត្រូវបានតុលាការគ្រប់លំដាប់ថ្នាក់កាត់សេចក្ដីឱ្យគ្រួសារពួកគេឈ្នះក៏ដោយ ប៉ុន្តែជនប្រព្រឹត្តនៅតែ​មានសេរីភាព​នៅឡើយ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ