អង្ករ 16

៤​ខែ​ឆ្នាំ​នេះ​ការ​នាំ​ចេញ​អង្ករ​​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​​កើន​ឡើង​ជិត​១៥​ភាគរយ​

ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជិត ១៥​% ឬស្មើនឹងចំនួនជិត៣ម៉ឺនតោន  បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កសិករ​មួយចំនួន​ប្រឈម​ជំពាក់​បំណុល​ធនាគារ​ដោយសារ​តម្លៃប្រេង ជី និងថ្នាំ​ឡើងថ្លៃ ខណៈ​ស្រូវ​ចុះថោក

ប្រជាកសិករនៅខេត្តមួយចំនួនត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ខណៈតម្លៃប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្មបានហក់ឡើងថ្លៃទ្វេដង ធ្វើឱ្យពួកគេជួបបញ្ហាប្រឈម​ គឺជំពាក់បំណុលធនាគារ និងធ្វើចំណាកស្រុក។

កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ ឈន ផាន អាយុ៦២​ឆ្នាំ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការធ្វើស្រែប្រាំងនៅក្នុងសហគមន៍របស់លោក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

បទយកការណ៍៖ កសិករ​មួយចំនួន​នៅ​ខេត្ត​ព្រៃវែង​សម្រេច​មិន​ធ្វើ​ស្រែប្រាំង ដោយសារ​ជីនិង​ប្រេងសាំង​កាន់​តែ​ឡើង​ថ្លៃ

វាល​ស្រែខៀវ​ស្រងាត់​នៅ​លើផ្ទៃ​ដី​រាប់​រយហិកតា​ កំពុង​​ប្រណាំង​ប្រជែង​​គ្នា​​អួ​​ត​សម្រស់​ទាក់​ទាញ​​អ្ន​កដំណើរដែល​ធ្វើដំណើរ​​ឆ្ពោះ​ទៅ​​កាន់​​​​ទី​​ជន​​បទ​។ ខេត្ត​ព្រៃវែង ជាខេត្តមួយក្នុងចំណោមបណ្ដា​ខេត្ត​ផ្សេងទៀតដែល​ផលិត​ស្រូវច្រើន​ ទាំង​ស្រូវ​ប្រាំងនិងវស្សា នៅ​​ក្នុង​ឆ្នាំ២០២០ ដោយ​ផលិត​បាន​ស្រូវប្រមាណ​១លាន​៤សែន​​តោន។

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ធ្លាក់​ចុះ​ជាង៦​ភាគរយ​៨​ខែ​កន្លង​មក​នេះ

របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​បរទេស បាន​ធ្លាក់​ចុះ​ជិត ៧​ភាគរយ នៅ​ក្នុង​រយៈ​ពេល ៨​ខែ នៃ​ឆ្នាំ​២០១៦​នេះ ធៀបទៅ​នឹង​រយៈ​ពេលដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក។
តួលេខ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ ចេញ​ដោយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែលវីអូឌី (VOD) ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​​ឲ្យ​ដឹង​បន្ថែម​ថា កម្ពុជា​នាំ​អង្ករ​ចេញ​បាន ២​៧៩៩​តោន នៅ​ក្នុង​រយៈ​ពេល ៨​ខែ​កន្លង​មក​នេះ ដោយ​បាន​ធ្លាក់​ចុះ​ពី​ចំនួន ២៩៨១៩​តោន នៅ​ក្នុង​រយៈ​ពេល ៨​ខែ ក្នុង​ឆ្នាំ​២០១៥​កន្លង​មក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ