ការបន្ថែមផ្កាយដល់ស្នងការនគរបាលរាជធានីរងការរិះគន់
រដ្ឋាភិបាលបានដំឡើងឋានន្តរសក្ដិដល់មន្ត្រីនគរបាលជាតិចំនួន៦រូបពីថ្នាក់ឧត្ដមសេនីយ៍ឯក (ផ្កាយ៣) ទៅជានាយឧត្ដមសេនីយ៍(ផ្កាយ៤) ក្នុងក៏មានលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលបានរិះគន់ចំពោះការបំពាក់ផ្កាយបន្ថែមដល់លោក ជួន សុវណ្ណ។