លោក ហ៊ុន សែន ថា​ការ​បើក​ប្រាក់ខែ​តាមធនាគារជា​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ​បាន​ថ្លែង​ថា​រដ្ឋាភិបាល​បាន​សម្រេច​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដោយ​លោក​បាន​លើក​ឡើង​ករណី​បើក​ប្រាក់ខែ​មន្រ្តីរាជការ​តាម​ធនា​គារ​ ជា​ចំណាត់​ការ​មួយ​លុបបំបាត់”មន្រ្តីខ្មោចបើកប្រាក់ខែ”។​ ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថានជាតិ​អប់រំ លោក ហ៊ុន សែន បាន​លើក​ឡើង​ពីករណី​មន្រ្តីខ្មោច​ដែល​លោកថា​មិន​ចេះ​មក​បើក​ប្រាក់ខែនោះទេ។ លោក​លើក​ឡើង​ករណី​ផ្សេង​ទៀតដូចជា​មន្រ្តី​ពន្ធកាត់កងប្រាក់ផ្ទាល់​ជាមួយ​អ្នក​បង់​ពន្ធ ដែល​លោក​ថានេះ​អាច​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​។

អធិការនគរបាលក្រុងបាត់ដំបង​រងការចោទថាមានអំពើពុករលួយ

ខិតប័ណ្ណជាច្រើនសន្លឹកដែលមានខ្លឹមសារទាមទារឲ្យដកតំណែងលោកអធិការនគរបាល​ក្រុងបាត់ដំបងទាក់ទងដោយចោទថាមានអំពើរពុករលួយត្រូវបានពលរដ្ឋប្រទះឃើញគេបាចចោលកាលពីថ្ងៃសៅរ៍​នៅមុខសាលាខេត្តបាត់ដំបង។

ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់​សុខភាពនៃក្រសួង​សុខាភិបាលលោកស្រី ឈា ឆដាភា

ក្រសួង​សុខាភិបាល​ឲ្យ​ពលរដ្ឋរាយការណ៍ពីអ្នក​ជក់បារីនៅកន្លែងហាមឃាត់ដើម្បី​ផាកពិន័យ​

ក្រសួង​សុខាភិបាលជំរុញឲ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់អាជ្ញាធរនៅពេលឃើញអ្នកជក់បារីនៅកន្លែង​ហាមឃាត់ដោយអះអាងថាដើម្បីចាត់វិធានការតាមផ្លូវ​ច្បាប់និង​កាត់បន្ថយ​ការ​ប្រើប្រាស់ផលិត​ផល​ថ្នាំជក់​។​

រដ្ឋាភិបាលប្រកាសដកលិខិតឆ្លងដែនពីមន្រ្តីដែលចប់បេសកកម្មពីបរទេស

ក្រសួងការបរទេសបានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃដោយស្នើឲ្យដកលិខិតឆ្លងដែនផ្លូវការពីមន្រ្តីក្រសួងនានាបន្ទាប់ពីបញ្ចប់បេសកកម្មនៅបរទេសហើយវិលមកកម្ពុជាវិញ។បើតាមលិខិតដែលដាក់ទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ចុះថ្ងៃទី០៤ ខែមីនា ការស្នើដកលិខិតឆ្លងដែនផ្លូវការនេះយោងតាមចំណារចុះថ្ងៃទី០២ ខែមីនា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលឲ្យមន្រ្តីអន្តោប្រវេសន៍កម្ពុជានៅគ្រប់ច្រកព្រំដែនកម្ពុជាដកលិខិតឆ្លងដែនផ្លូវការរបស់មន្រ្តីដែលចប់​បេសកកម្មពីបរទេស។

រដ្ឋបាលខេត្តបាត់ដំបងជំរុញឲ្យពលរដ្ឋចូលរួមគោរពទង់ជាតិឡើងវិញ

រដ្ឋបាលខេត្តបាត់ដំបងបានចេញសេចក្ដីប្រកាសមួយដោយជំរុញឲ្យពលរដ្ឋក្នុងក្រុងបាត់ដំបងចូលរួមគោរពទង់ជាតិជារៀងរាល់ព្រឹកឡើងវិញទៅតាមរយៈស្នូរសំឡេងសារ៉ែន។

ស្ត្រីបឹងកក់ស្នើឲ្យតុលាការកំពូលទម្លាក់បទចោទលើពួកគេ

សកម្មជនដីធ្លីនៅតំបន់បឹងកក់បានទទូចឲ្យតុលាការកំពូលទម្លាក់បទចោ​ទរឿងព្រហ្មទណ្ឌដោយ​អះ​អាងថាការចោទប្រកាន់ របស់សាលាដំបូងរាជធានីភ្នំពេញនិងសា​លា​ឧ​ទ្ទរ​ណ៍​កន្លងទៅពួកគេ​ថា​ជារឿងអយុត្តិធម៌។

រដ្ឋមន្ត្រីក្រសួងដែនដីលោក អ៊ឹម ឈុនលឹម

រដ្ឋមន្រ្តីក្រសួងដែនដីព្រមានមន្ត្រីឲ្យឈប់ពុករលួយដើម្បីពង្រឹងប្រសិទ្ធភាពការងារ

រដ្ឋមន្ត្រីក្រសួងដែនដីរំលឹកមន្ត្រីរបស់ខ្លួនឲ្យជួយទប់ស្កាត់អំពើពុករលួយក្នុងស្ថាប័នដែលលោកថាធ្វើប៉ះ​ពាល់​​​ដល់​ប្រសិ​ទ្ធិភាពកា​រងារក្នុង​​យុទ្ធសាស្ត្រធ្វើកំណែទម្រង់របស់រដ្ឋាភិបាល។

ប្រជាពលរដ្ឋរងចាំធ្វើស្លាកលេខម៉ូតូ

បទយកការណ៍៖ ការផ្ដល់សេវាកម្មធ្វើស្លាកលេខយានយន្តនៅតែធ្វើឲ្យពលរដ្ឋធុញទ្រាន់

ទោះបីជាមានការបញ្ជាពីនាយករដ្ឋមន្រ្តីនិងមានការកែសម្រួលច្រើនទាក់ទងនឹងការផ្ដល់សេវាកម្ម​រដ្ឋ​ជូនប្រជាជនដូចជាការធ្វើប័ណ្ណបើកបរ ការត្រួតពិនិត្យបច្ចេកទេសរថយន្ត និងការកាត់ឈ្មោះជាម្ចាស់​កម្មសិទ្ធិម៉ូតូនិងរថយន្តក៏ដោយ ក៏ប៉ុន្តែពលរដ្ឋនៅតែមានការធុញទ្រាន់នឹងភាពយឺតយ៉ាវនៃសេវាកម្មការធ្វើស្លាកលេខម៉ូតូវិញម្តង​។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលអះអាងថានឹងកែសម្រួលសេវាកម្មឲ្យបានល្អជាងនេះ។

លោក ហ៊ុន សែន ព្រមានផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួននៅឆ្នាំនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកកំពុងតែពិចារណាផ្លាស់ប្តូររដ្ឋមន្រ្តីមួយចំនួននៅឆ្នាំនេះ ដោយលោកបានរិះគន់រដ្ឋមន្រ្តីក្រសួងសាធារណការនិងរដ្ឋមន្រ្តីក្រសួងកសិកម្មថាជារដ្ឋមន្រ្តីធ្វើការយឺតយ៉ាវ​​។ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ លោក ហ៊ុន សែន បានថ្លែងទៅកាន់ឧបនាយករដ្ឋ​មន្រ្តី រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតថាក្រសួងសាធារណការនិងក្រសួងកសិកម្មស្ថិតនៅលំដាប់ថ្នាក់​ក្រោមគេបង្អស់នៃប្រសិទ្ធភាពការងារ។ លោកបានថ្លែងចំៗថាក្រសួងសាធារណមិនបានធ្វើការងារឲ្យបាន​លឿនជូនប្រជាពលរដ្ឋ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់អគារក្រសួងបរិស្ថាន​ ដែលមានឈ្មោះថាអគារមរតកតេជោ(រូបថតដោយណាត សុភាព)

នាយករដ្ឋមន្រ្តីព្រមានមន្រ្តី​ពាក់ព័ន្ធ​រឿងមិន​បង្រ្កាប​ការដឹកឈើតាមរថយន្តធំៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជា​ជាថ្មី​ឲ្យ​​មន្រ្តី​ពាក់​ព័ន្ធ​ដែលចូលរួមបង្រ្កាបការ​កាប់បំផ្លាញព្រៃឈើឲ្យ​ធ្វើការងាររបស់ខ្លួន​ដោយ​លោក​ដាក់ការសង្ស័យ​ថា​ការមិន​បង្រ្កាប​អាចមកពីមន្រ្តី​ទាំងនោះចូលដៃជាមួយ​ឈ្មួញដឹកឈើ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ