កំណើន​សេដ្ឋកិច្ច​អាមេរិក​មាន​ល្បឿន​យឺត​បំផុត​ក្រោយ​លោក ត្រាំ ឡើងកាន់​តំណែង

កំណើន​សេដ្ឋកិច្ច​អាមេរិក​​នៅ​ត្រី​មាស​ទី១​ឆ្នាំ​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ដែលបង្ហាញ​ពី​ការ​ខក​ចិត្ត​មួយ​ចំពោះ​រដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែល​ទើប​តែ​កាន់​តំណែង​បាន ១០០​ថ្ងៃ

អនុ​ប្រធានាធិបតី​អាមេរិក​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី​ដើម្បី​ជួស​ជុល​ទំនាក់​ទំនង​ឡើង​វិញ

អនុ​ប្រធានាធីបតី​អាមេរិក លោក Mike Pence នឹង​ព្យាយាម​ឲ្យ​មាន​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​រវាង​លោក ដូណាល់ ត្រាំ និង​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull នៅ​ពេល​លោក​ជួប​នឹង​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី​រូប​នេះ នៅ​ថ្ងៃ​នេះ

អាមេរិក​គំរាម​វាយ​ប្រហារ​បន្ថែម​ទៀត​លើ​ប្រទេស​ស៊ីរី

​អាមេរិក​នៅ​ថ្ងៃ​នេះ បាន​ព្រមាន​ថា ខ្លួន​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​វាយ​ប្រហារ​ប្រទេស​ស៊ីរី​ជា​ថ្មី បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាកាស​ស៊ីរី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​ក្រុង​មូស្គូ​ក្ដៅ​ក្រហាយ ហើយ​បាន​បញ្ឆេះ​ឲ្យ​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​កាទូត​ថ្មី ដើម្បី​បញ្ចប់​សង្គ្រាម​អស់​រយៈ​ពេល ៦​ឆ្នាំ​មក​នេះ

លោក ត្រាំ បរាជ័យ​យ៉ាង​ជូរ​ចត់​​ក្រោយ​​សំណើ​ច្បាប់​សុខាភិបាល​​មិន​អាច​ចេញរួច

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​ទទួល​រង​បរាជ័យ​យ៉ាង​ជូរ​ចត់ នៅ​ក្នុង​ការ​ព្យាយាម​បង្កើត​ច្បាប់​លើក​ដំបូង ខណៈ​ដែល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ក្នុង​ការ​លុប​ចោល​ច្បាប់ Obamacare ត្រូវ​បាន​ក្រុម​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​ជំទាស់

អាមេរិក​និង​ចិន​បន្ទន់​សំឡេង​លើ​បញ្ហា​កូរ៉េ​ខាង​ជើង​ ងាក​ទៅ​ធ្វើការ​រួម​គ្នា

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Rex Tillerson បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា សហ​រដ្ឋ​អាមេរិក និង​ចិន នឹង​ធ្វើការ​រួម​គ្នា ដើម្បី​នាំ​កូរ៉េ​ខាង​ជើង ឲ្យ​ដើរ​លើ​ផ្លូវ​មួយ​ផ្សេង​វិញ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​មើល​ឃើញ​ថា ប្រមុខ​កាទូត​អាមេរិក​បាន​បន្ទន់​ជំហរ​ក្នុង​ការ​រិះគន់​ក្រុង​ប៉េកាំង បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​សម​ភាគី​របស់​លោក

អាមេរិក​ព្រមាន​ប្រើ​កម្លាំង​យោធា​ជាជម្រើស​ចុង​ក្រោយ​ប្រឆាំង​នឹង​​កូរ៉េ​ខាង​ជើង

រដ្ឋ​មន្ត្រីការបរទេស​អាមេរិក លោក Rex Tillerson បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា វិធានការ​យោធា​របស់​អាមេរិក​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នោះ គឺ​ជា​ជម្រើស​មួយ​ស្ថិត​នៅ​លើ​តុ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​ព័ត៌មាន AFP ដែល​ផ្សាយ​ថា ប្រមុខ​ការទូត​អាមេរិក

រដ្ឋបាល​លោក ត្រាំ រំសាយ​រដ្ឋ​អាជ្ញា​៤៦​រូប​សល់​ពី​រដ្ឋបាល​លោក អូបាម៉ា

រដ្ឋបាល​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​សម្រេច​បោស​សម្អាត​ក្រសួង​យុត្តិធម៌ ដោយ​ទាមទារ​ឲ្យ​រដ្ឋ​អាជ្ញា​សហព័ន្ធ​ចំនួន ៤៦​រូប លាលែង​ពី​តំណែង ហើយ​រដ្ឋ​អាជ្ញា​ទាំង​នោះ​សុទ្ធ​តែ​ត្រូវ​បាន​តែង​តាំង​ឡើង​នៅ​អំឡុង​អាណត្តិ​របស់​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា

លោក ត្រាំ ប្ដេជ្ញា​ពង្រឹង​កម្លាំង​យោធា​ស្រប​តាម​គំនិត​ក្រុម​ជាតិ​និយម

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែង​ថា លោក​នឹង​ធ្វើ​សំណើ​កញ្ចប់​ថវិកា​ជាតិ​ដ៏​ធំ​មួយ សម្រាប់​ការ​កសាង​កម្លាំង​យោធា​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​មើល​ឃើញ​ថា សម្ដី​របស់​លោក ត្រាំ បាន​បញ្ឆេះ​ឲ្យ​មាន​ចលនា​ជាតិ​និយម និង​ជំរុញ​ឲ្យ​សកម្មជន​អភិរក្ស​និយម​ផ្ទុះ​កំហឹង

លោក ត្រាំ ធានា​អះអាង​ថា អាមេរិក​គាំ​ទ្រ​ជប៉ុន​១០០​ភាគរយ​ក្រោយ​កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធានា​អះ​អាង​នៅ​ថ្ងៃ​នេះ​ថា ជប៉ុន​នៅ​តែ​ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​ទី​ពី​អាមេរិក ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​មីស៊ីល​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

តុលាការ​អាមេរិក​បន្ត​ច្រាន​ចោល​បណ្ដឹង​ឧទ្ធរណ៍​ពី​រដ្ឋបាល​លោក ត្រាំ

សាលា​ឧទ្ធរណ៍​អាមេរិក នៅ​ថ្ងៃ​ណេះ បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​ពី​ក្រសួង​យុត្តិធម៌​អាមេរិក ដែល​ទាម​ទារ​ឲ្យ​ស្ដារ​បទ​បញ្ជា​របស់​ប្រធានាធិបតី លោក ដូណាល់ ត្រាំ ឡើង​វិញ ដែល​បទ​បញ្ជា​នោះ​បាន​ហាម​ឃាត់​ពលរដ្ឋ​មក​ពី​ប្រទេស​មូស្លីម​ចំនួន ៧ និង​ជន​ភៀស​ខ្លួន មិន​ឲ្យ​ចូល​អាមេរិក​ជា​បណ្ដោះ​អាសន្ន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ