អនុ​ប្រធានាធិបតី​អាមេរិក​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី​ដើម្បី​ជួស​ជុល​ទំនាក់​ទំនង​ឡើង​វិញ

អនុប្រធានាធីបតីអាមេរិក លោក Mike Pence ​(រូបភាពពីទីភ្នាក់ងារ​​ AFP)

អនុ​ប្រធានាធីបតី​អាមេរិក លោក Mike Pence នឹង​ព្យាយាម​ឲ្យ​មាន​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង​រវាង​លោក ដូណាល់ ត្រាំ និង​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី លោក Malcolm Turnbull នៅ​ពេល​លោក​ជួប​នឹង​នាយករដ្ឋ​មន្ត្រី​អូស្ត្រាលី​រូប​នេះ នៅ​ថ្ងៃ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រោយ​ពី​កិច្ច​សន្ទនា​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​កាល​ពី​ខែ​មករា​កន្លង​មក ដែល​នាំ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ចាស់​វស្សា​របស់​ខ្លួន​មក លោក Pence នឹង​ប្រកាន់​យក​វិធី​សាស្ត្រ​កាន់​តែ​គួរ​ឲ្យ​ទុក​ចិត្ត និង​ព្យាយាម​ផ្ដោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​ខាង​វិស័យ​ពាណិជ្ជកម្ម ការពារ​ជាតិ និង​វិស័យ​ជាច្រើន​ទៀត។

លោក ត្រាំ ត្រូវ​បាន​គេ​រាយការណ៍​ថា លោក​បាន​កាត់​ផ្ដាច់​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​អូស្ត្រាលី នៅ​ពេល​លោក​ទទួល​បាន​ដំណឹង​​អំពី​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​​និយាយ​អំពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី​ទៅ​អាមេរិក។

បញ្ហា​នេះ បាន​នាំ​ឲ្យ​អូស្ត្រាលី​ចោទ​សួរ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​របស់​ប្រធានាធិបតី​អាមេរិក​ចំពោះ​ទំនាក់​ទំនង​រាប់​ទសវត្សរ៍​រវាង​ប្រទេស​ទាំង​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ