ជំនួយការ៖ លោក កែម ឡី ធ្លាប់ទាំងរងការគំរាមសម្លាប់និងការសន្យាឲ្យតួនាទី
ជំនួយការលោក កែម ឡី រៀបរាប់ថាលោក កែម ឡី រងការគំរាមកំហែងខ្លាំងតាំងពីចុងខែឧសភា ដោយគំរាមឲ្យឈប់និយាយរឿងសង្គម ហើយគេនឹងផ្តល់តំណែងនិងទ្រព្យសម្បត្តិសម្រាប់រស់នៅសុខស្រួល។
ជំនួយការលោក កែម ឡី រៀបរាប់ថាលោក កែម ឡី រងការគំរាមកំហែងខ្លាំងតាំងពីចុងខែឧសភា ដោយគំរាមឲ្យឈប់និយាយរឿងសង្គម ហើយគេនឹងផ្តល់តំណែងនិងទ្រព្យសម្បត្តិសម្រាប់រស់នៅសុខស្រួល។
ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាតុលាការនឹងបន្តសាកសួរបុរសម្នាក់ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី នៅថ្ងៃស្អែកបន្តទៀត។អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ឈ្មោះ អឿត អាង ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។
សំឡេងយំខ្សឹបខ្សួលទួញសោកបានបន្លឺឡើងនៅចំពោះមុខសពអតីតអ្នកវិភាគល្បីឈ្មោះដែលត្រូវបានឃាតករបាញ់សម្លាប់។
អ្នកសារព័ត៌មានមួយចំនួនដែលធ្លាប់បានធ្វើបទសម្ភាសន៍ជាមួយលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដែលត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បង្ហាញអារម្មណ៍សោកស្តាយនៅពេលបាត់បង់រូបលោក ដោយចាត់ទុករូបលោកជាអ្នកវិភាគម្នាក់ដែលហ៊ាននិយាយចំៗចំណុច។អ្នកយកព័ត៌មានកាសែតខ្មែរថាមស៍ លោក តាំង វីដា យល់ថាការស្លាប់របស់លោកបណ្ឌិតកែម ឡី ជាការបាត់បង់មួយដែល”គួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យសោកស្តាយបំផុត”។
អង្គការនិងសមាគមដែលភាគច្រើនជាសកម្មជនដីធ្លីនិងសកម្មជនសិទ្ធិមនុស្ស អំពាវនាវឲ្យមានការស៊ើបអង្កេតដោយតម្លាភាពលើករណីឃាតកម្មលោក កែម ឡី។
ក្នុងចំណោមតារាសិល្បៈដែលមានកេរ្តិ៍ឈ្មោះទាំងអស់គេចាប់អារម្មណ៍ថាមានតែអតីតតារាសម្ដែងក្នុងបទចម្រៀង«មនុស្សដំបូង» ដែលត្រូវគេស្គាល់ថាជាភរិយារបស់ លោក ស៊ុក សុភា ម្នាក់ប៉ុណ្ណោះ ដែលហ៊ានចេញមុខបង្ហោះសាររិះគន់និងថ្កោលទោសយ៉ាងចំៗទៅលើករណីបាញ់សម្លាប់លោកបណ្ឌិត្យកែម ឡី ជាសាធារណៈ ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងថាសមត្ថកិច្ចបានបញ្ជូនជនល្មើសដែលបាញ់លោក កែម ឡី មកដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយនៅរសៀលថ្ងៃទី១១នេះ។
មនុស្សរាប់រយនាក់នៅកន្លែងតម្កល់សពលោក កែម ឡី បាននាំគ្នាបណ្តេញកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដែលចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី នៅថ្ងៃចន្ទនេះ។
អ្នករិះគន់រដ្ឋារដ្ឋាភិបាលម្នាក់ទៀតគឺលោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងលក់ភេសជ្ជៈ (Star Mart) របស់ស្ថានីយ៍ប្រេងឥន្ទៈកាល់តិច ជាប់ស្តុបបូកគោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា។
ស្រ្តីម្នាក់ជាភរិយាបុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី បានអះអាងថាប្តីរបស់អ្នកស្រីមានឈ្មោះថាអឿត អាង រស់នៅខេត្តសៀមរាប ហើយអ្នកស្រីសម្តែង “ការហួសចិត្ត” ដែលប្តីជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្ម។ អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យ នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម