
បទយកការណ៍៖ ការរឹតត្បិតសេរីភាពបង្កើតសហជីពឯករាជ្យជាផ្នែកជំរុញឱ្យមានការរំលោភសិទ្ធិការងារកម្មករ
ក្រុមអ្នកធ្វើការងារក្នុងវិស័យលើកកម្ពស់សិទ្ធិកម្មករនិយាយថា សេរីភាពបង្កើតសហជីពឯករាជ្យ និងការផ្តល់បរិយាកាសល្អប្រសើរសម្រាប់សកម្មភាពសហជីពដែលអាចការពារប្រយោជន៍កម្មករពិតប្រាកដជារឿងចាំបាច់ ដើម្បីបញ្ចៀសការរំលោភសិទ្ធិការងារពីសំណាក់ថៅកែ និយោជក ក៏ប៉ុន្តែប្រសិនបើ សេរីភាពទាំងនេះមិនត្រូវបានធានា ហើយត្រូវបានរឹតត្បិត និងរើសអើង គឺជាមូលហេតុចម្បងមួយនាំឱ្យមានការរំលោភសិទ្ធិកម្មករក្នុងវិស័យការងារនៅកម្ពុជា។