WHOថា ករណីកុមារស្លាប់ជាង៦០នាក់នៅប្រទេសហ្គាំប៊ី ពាក់ព័ន្ធនឹងស៊ីរ៉ូក្អក និងផ្តាសាយដែលផលិតនៅឥណ្ឌា
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធម្សិលមិញថា ករណីកុមារស្លាប់រាប់សិបនាក់ នៅក្នុងប្រទេសហ្គាំប៊ី (Gambia) ដោយបញ្ហាតម្រងនោមធ្ងន់ធ្ងរ អាចពាក់ព័ន្ធនឹងស៊ីរ៉ូបំបាត់ក្អក និងផ្តាសាយ ដែលផលិតដោយក្រុមហ៊ុនផលិតឱសថនៅប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះ។