លោក សម រង្ស៊ី និងអតីតមន្ត្រីបក្សប្រឆាំង៣នាក់ទៀតរងការចោទប្រកាន់ថ្មីពីបទ «រួមគំនិតក្បត់» និង «ញុះញង់»
លោក សម រង្ស៊ី និងមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន៣រូបទៀតបានរងការចោទប្រកាន់ពីតុលាការកម្ពុជាចំនួន២ករណីថែមទៀតពីបទ “រួមគំនិតក្បត់” និង “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” បន្ទាប់ពីលោក សម រង្ស៊ី បានអំពាវនាវដោយបង្កប់ខ្លឹមសារ “រៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា” ដោយប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិត។