
មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍ដែលថាកម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ដែលបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការនោះថា មិនបានឆ្លុះបញ្ចាំងការពិត។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ដែលបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការនោះថា មិនបានឆ្លុះបញ្ចាំងការពិត។
ប្អូនប្រុសមួយរូបរបស់អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ រួមនឹងអតីតសមាជិកមន្រ្តីបក្សប្រឆាំងមួយចំនួនទៀតមកពីគណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង អំពាវនាវឱ្យពលករ ពិសេសពលករដែលធ្វើការងារនៅកូរ៉េ មិនត្រូវជឿអបិយជំនឿដែលបំផុសបំផុលមិនសមហេតុផលនាំឱ្យខាតប្រយោជន៍ និងបាត់បង់ការងារ ក្រោយមានការឃោសនារឿងទឹកលិចពិភពលោក។
មន្រ្តីសិទ្ធិមនុស្សយល់ថា ការថ្លែងសាររបស់ថ្នាក់ដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទឱ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបលើបុគ្គលឬក្រុមធ្វើបដិវត្តន៍ពណ៌នៅក្នុងកាលៈទេសៈនេះ គឺជារឿងមិនសមហេតុផលនោះទេ។
កូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ នៅព្រឹកថ្ងៃសុក្រនេះ បានទៅប្រមូលផ្ដុំគ្នានៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីតាមដានញត្តិរបស់ពួកគេដែលបានស្នើដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នមួយនេះ ព្រមទាំងស្នើជាថ្មីឱ្យពន្លឿនការរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រុមអ្នកជំនាញអភិបាលកិច្ច និងគោលនយោបាយ មើលឃើញថា ការបង្កើនគណៈអភិបាលរាជធានី-ខេត្ត និងគណៈអភិបាលនៅថ្នាក់ក្រោមជាតិ ដែលមានចំនួនច្រើនជាងអាណត្តិមុនៗនោះ គឺជាយុទ្ធសាស្រ្តនយោបាយច្រើនជាងប្រសិទ្ធភាពការងារ ហើយក៏នាំឱ្យការចំណាយចរន្តកាន់តែមានទំហំធំជាងមុនដែរ ខណៈចំណូលសេដ្ឋកិច្ចជាតិស្ថិតក្នុងកម្រិតដែលមិនទាន់សមាមាត្រទៅនឹងតួលេខដែលរដ្ឋាភិបាលបានបង្កើនចំនួននេះនៅឡើយ។
បើទោះបីជានៅក្នុងផែនការជាតិ គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាអាទិភាពក្នុងការយកចិត្តទុកដាក់និងគាំពារទៅលើស្ត្រី ក្មេងស្រីគ្រប់រូប ដោយបញ្ចៀសឱ្យបាននូវទម្រង់ហិង្សាគ្រប់ប្រភេទទៅលើពួកគេ ហើយច្បាប់នឹងការពារពួកគេដោយស្មើភាពគ្នាដោយគ្មានការរើសអើងក៏ដោយ ក៏ប៉ុន្តែស្ត្រីមួយចំនួន ពិសេសក្រុមស្ត្រីជួរមុខក្នុងការតតាំងរឿងអយុត្តិធម៌សង្គមនានា នៅតែត្រូវបានគេរកឃើញថា ប្រឈមអំពើហិង្សា ការបៀតបៀន ការប្រមាថមាក់ងាយ ជាដើម តែការអនុវត្តច្បាប់លើអ្នកប្រព្រឹត្តល្មើសទាំងនោះត្រូវបានក្រុមស្ត្រីរងគ្រោះអះអាងថាគ្មានប្រសិទ្ធភាពឡើយ។
រដ្ឋាភិបាលជំរុញឱ្យពង្រឹងប្រព័ន្ធអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនឱ្យបានកាន់តែទូលំទូលាយ ដើម្បីជាការឆ្លើយតបតម្រូវការទីផ្សារការងារនៅក្នុងស្រុកនិងក្រៅប្រទេស។
រដ្ឋាភិបាលសម្រេចឱ្យកែសម្រួលព្រំប្រទល់តំបន់ការពារធម្មជាតិនីមួយៗឡើងវិញ ដោយកំណត់តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ នៅក្នុងភូមិសាស្រ្ដខេត្តមួយចំនួន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីគម្រោងដំឡើងប្រាក់បៀវត្សជូនដល់មន្រ្តីរាជការ បន្ទាប់ពីរដ្ឋាភិបាលខកខានដំឡើងអស់រយៈពេល២ឆ្នាំមកហើយ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម