​ក្រសួង​វប្បធម៌​អះអាងថា គ្រោង​ស្នើ​ចុះបញ្ជី​ល្ខោនខោល​ឆ្នាំក្រោយ​

ក្រសួងវប្បធម៌កម្ពុជា បានអះអាងថា រដ្ឋាភិបាលកម្ពុជា បានរៀបចំចងក្រងឯកសារនានា ដើម្បីស្នើចុះបញ្ជីល្ខោនខោលនៅអង្គការយូណេស្កូ នៅឆ្នាំក្រោយ ខណៈដែលអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានផ្សព្វផ្សាយថា ប្រទេសថៃគ្រោងស្នើចុះបញ្ជីបេតិកភណ្ឌអរូបីមួយនេះនៅអង្គការយូណេស្កូផងដែរ។

យោងតាមសេក្ដីជូនដំណឹងមួយកាលពីថ្ងៃទី០៣ ខែមិថុនាកន្លងមកនេះ ក្រសួងវប្បធម៌ បានឲ្យដឹងថា កម្ពុជាបានរៀបចំបញ្ជីទម្រង់បេតិកភណ្ឌវប្បធម៌អរូបីមួយចំនួនបន្ថែមទៀត ក្នុងនោះមានល្ខោនខោលផងដែរ ដើម្បីស្នើចុះបញ្ជីនៅអង្គការយូណេស្កូ បន្ទាប់ពីល្ខោនស្បែកធំ និងល្បែងទាញព្រ័ត្រ ត្រូវបានចុះបញ្ជីជាបន្តបន្ទាប់នៅអង្គការអន្តរជាតិមួយនេះ កាលពីឆ្នាំ២០១៥។

ក្រសួងបាននិយាយនៅក្នុងសេចក្ដីជូនដំណឹងនោះថា៖ «ក្រសួង…ក៏កំពុងធ្វើការសិក្សាចងក្រងឯកសារដែលជាអាទិភាពបន្តទៀត ដូចជា ក្បាច់គុនល្បុក្កតោ ភ្លេងអារក្ស និងល្ខោនខោល ដើម្បីស្នើចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៅឆ្នាំខាងមុខ»។

យោងតាមសេចក្ដីជូនដំណឹងដដែលនេះ ក្រសួងបានបញ្ជាក់ថា ក្រសួងពុំព្រងើយកន្តើយក្នុងកិច្ចខិតខំប្រឹងប្រែងការពារផលប្រយោជន៍រួមរបស់ជាតិនោះឡើយ។

បើយោងតាមក្រសួងវប្បធម៌ បេតិកភណ្ឌអរូបីកម្ពុជា ៤ទម្រង់ ត្រូវបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូរួចមក ចាប់តាំងពីឆ្នាំ២០០៣ មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ