ទាហានខ្មែរ៤នាក់ស្លាប់នៅអាហ្រិ្វចកណ្តាលអាចបញ្ជូនមកកម្ពុជា២សប្តាហ៍ទៀត

ទាហានមួយខៀវកម្ពុជាកាលពីពេលកន្លងទៅ (រូបភាពឯកសារ AP)

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ឲ្យដឹងថា សពទាហានមួកខៀវកម្ពុជា ដែលពួកឧទ្ទាមបានសម្លាប់នៅអាហ្រ្វិកកណ្តាលចំនួន៤នាក់នោះ នឹងអាចបញ្ជូនមកកម្ពុជាក្នុងរយៈពេលប្រហែលជា២សប្ដាហ៍ទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់វីអូឌីយ៉ាងខ្លីនៅព្រឹថ្ងៃពុធខែឧសាភានេះ​ថា ទាហានមួកខៀវកម្ពុជា ម្នាក់ដែលបានស្លាប់និង៣នាក់ទៀតដែលបានបាត់ខ្លួន ក៏ត្រូវបានរកឃើញថាបានស្លាប់ ក្នុងចំងាយប្រមាណ​២គីឡូម៉ែត្រពីកន្លែងកើតហេតុ។ លោកបន្តថា សរុបទាហានកម្ពុជាដែលត្រូវបានសម្លាប់កើនឡើងដល់៤នាក់ ហើយសពរបស់ពួកគេ នឹងអាចបញ្ជូនមកដល់កម្ពុជាវិញ ក្នុងរយៈពេលប្រហែលជា២សប្ដាហ៍ទៀត។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនដឹងច្បាស់បញ្ហានឹងទេ ប៉ុន្តែឯកឧត្ដម សុវណ្ណី ម្សិលគាត់មានបទសម្ភាស៍ថា ក្នុងរយៈពេល២សប្ដាហ៍ទៀត ប៉ុន្តែខ្ញុំមិនទាន់ទទួលបានដំណឹងនៅឡើយទេ»

ទាហានមួកខៀវទាំង៤នាក់ ដែលត្រូវពួកឧទ្ទាមសម្លាប់នៅអាហ្វ្រិកកណ្ដាល ខណៈពួកគេកំពុង​បំពេញ​បេសកកម្ម ក្នុងនាមជា​កងកម្លាំង​រក្សា​សន្តិភាព​ នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាលនោះ មានឈ្មោះ អ៊ឹម សំ មានស្រុកកំណើតនៅខេត្តសៀមរាប លោក ស៊ាង នរិន្ទ មានស្រុកកំណើតខេត្តកំពត និង លោក មុំ តុលា មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ និងលោក ម៉ៅ អេង រស់នៅភ្នំពេញ។

ទាក់ទងរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ ក៏បានអំពាវនាវឲ្យអង្គការសហប្រជាជាតិ ទទួលខុសត្រូវ​និងធានាដល់​អាយុជី​វិតពលរដ្ឋ ឬ ទាហានរបស់កម្ពុជា។

នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា គ្មានទាហានកម្ពុជាណាម្នាក់ ត្រូវបានក្រុមឧទ្ទាមសម្លាប់ដោយកាត់កនោះទេ ហើយលោកក៏បានថ្លែងថ្កោលទោសចំពោះអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលចែករំលែកព័ត៌មានមិនពិតនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ