គណបក្សប្រឆាំងទទូចឲ្យ គ.ជ.ប កែលម្អចំណុចខ្វះខាតមួយចំនួន

ទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីពេលកន្លងទៅ។

គណបក្សប្រឆាំង ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត​ដោយប្រយ័ត្នប្រយែង និងទទូចឲ្យ គ.ជ.ប កែតម្រូវចំណុចអវិជ្ជមានមួយចំនួន។

ក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទនេះ គណបក្សសង្គ្រោះជាតិបានទទួលស្គាល់លទ្ធផលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ប៉ុន្ដែស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប កែលម្អចំណុចខ្លះ។

គណបក្សសង្គ្រោះជាតិវាយតម្លៃថា ដំណើរការបោះឆ្នោតឃុំសង្កាត់លើកនេះ មិនបានបំពេញតាមគោលការណ៍បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ឡើយដោយលើកឡើងថា  មុនការបោះឆ្នោត មានការគាបសង្កត់មកលើគណបក្សសង្គ្រោះជាតិ តាមរយៈការបណ្ដេញអតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មិនឲ្យចូលរួមប្រកួតប្រជែងក្នុងឆាកនយោបាយ។

គណបក្សសង្គ្រោះជាតិក៏បារម្ភអំពីចំនួនប្រជាពលរដ្ឋខ្មែរ ដែលធ្វើការក្រៅប្រទេសប្រមាណជាង១លាននាក់ បានបាត់បង់សិទ្ធិ ខណៈពលរដ្ឋមួយចំនួនមិនមានឯកសារគ្រប់គ្រាន់ ដើម្បីបានបោះឆ្នោត។

ចំពោះដំណាក់កាលរាប់សន្លឹកឆ្នោត គណបក្សសង្គ្រោះជាតិអះអាងថា មានការិយាល័យបោះឆ្នោតជាច្រើនបានបិទទ្វារ និងបង្អួច ខណៈភ្នាក់ងារសង្កេតការណ៍របស់គណបក្សក៏រងការគំរាមកំហែង ដូចជា នៅក្នុងខេត្តបាត់ដំបង រាជធានីភ្នំពេញ និងពោធិ៍សាត់ជាដើម។

កាលពីថ្ងៃអាទិត្យទី២៥ខែមិថុនាម្សិលមិញ បន្ទាប់ពីប្រកាសលទ្ធផលភ្លាម គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសយ៉ាងឪឡារិក ដោយទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ