គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមក​ចុះឈ្មោះបោះឆ្នោត​

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស មកចុះឈ្មោះបោះឆ្នោតចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីមាន​សិទ្ធិបោះឆ្នោត ជ្រើស​រើស​​មេដឹកនាំដែលខ្លួនពេញចិត្ត។

ក្នុង​សេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃ៣០ខែសីហាម្សិល​​មិញ​បានឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ដែល​នឹង​ចាប់ផ្ដើម ពី​ថ្ងៃ​​​​ទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។

ករណី​នេះ​ គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកកម្ម ធ្វើការ ឬសិក្សានៅ​ក្រៅ​ប្រទេស​​​​ទំាងអស់ ​ដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងអ្នក​ដែល​ទើប​គ្រប់​​​អាយុ​១​៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវ​ត្រឡប់មកកម្ពុជាទៅ​​ចុះ​ឈ្មោះ​នៅ​តាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនទូទំាងប្រទេស ជារៀង​រាល់ថ្ងៃចន្ទ ដល់​ថ្ងៃអាទិត្យ ។

គ.ជ.ប ក៏បានអំពាវនាវដល់ស្ថានឯកអគ្គរាជទូត និងស្ថានកុងស៊ុលកម្ពុជា​ប្រចំានៅក្រៅប្រទេស ជួយផ្សព្វ​ផ្សាយព័ត៌មាននេះដល់ប្រជាពលរដ្ឋខ្មែរ​នៅក្រៅប្រទេស​បានដឹង ដើម្បីឲ្យពួកគេបានទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។

បើតាម​ក្រសួង​ការ​ងារ ​បច្ចុប្បន្ន​​ពល​ករ​ខ្មែរ​ចំណាក​​​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាននាក់ ដែល​កំពុង​ធ្វើ​​ការ​​នៅ​ ថៃ​ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុង​​នោះ​ជាង​១លាន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ចំនូន​នេះ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ជន​ជាតិ​​ខ្មែរ​ដែល​ទៅ​រស់​នៅ​ក្រៅប្រទេស​ដែលពុំ​មែន​ជា​ពល​ករ​ចំណាក​ស្រុក​នៅ​ឡើយ​ទេ។

ការបោះឆ្នោតឃុំសង្កាត់​ កាលពី​ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧កន្លងទៅ​នេះ អ្នកដែល​ទៅ​ចុះ​ឈ្មោះ​​​បោះ​​ឆ្នោតជា​ង៧លាន៨សែននាក់ ស្មើជាង៨១ភាគរយនៃចំនួនព​លរដ្ឋដែលមានអាយុ​គ្រប់​បោះ​ឆ្នោ​​ត​​ជាង​៩​​លាន៦សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ