មេឃុំគណបក្សសង្គ្រោះជាតិម្នាក់ នៅខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីប៉ះពាក្យសម្ដី ជាមួយអនុភូមិមកពីគណបក្សប្រជាជនកម្ពុជា។
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាមលោក ថាន សុរិទ្ធិ ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា លោក លីម ប្រុស ជាមេឃុំបានស្រវឹង ហើយក៏ប៉ះពាល់ពាក្យសម្ដីជាមួយ អនុភូមិមកពីគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា ការប៉ះទង្គិចនោះមិនមានអ្វីធ្ងន់ធ្ងរទេ ប៉ុន្តែសមត្ថកិច្ចបែរជាចាប់ខ្លួនលោក លីម ប្រុសបញ្ជូន ទៅឃុំខ្លួននៅស្នងការនគរបាលខេត្តកំពង់ចាមភ្លាមៗដោយមិនបានឲ្យភាគី ទាំងសងខាងជួបគ្នា ដើម្បីសម្របម្រួលសិននោះទេ។
ស្នងការរងខេត្តកំពង់ចាម លោក ហេង សម្បត្តិ មានប្រសាសន៍ថា សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោក លីម ប្រុសទៅតុលាការនៅថ្ងៃស្អែកនេះ បន្តនីតិវិធីតាមផ្លូវច្បាប់ ។
លោក លីម ប្រុស អាយុ៤៥ឆ្នាំ ដែលទើបជាប់ជាមេឃុំគណបក្សសង្គ្រោះជាតិ នៅឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។