តុលាការទម្លាក់ការចោទប្រកាន់សកម្មជនដីធ្លី៧នាក់នៅពោធិ៍សាត់ក្រោយរងបណ្តឹងជិត១០ឆ្នាំ

សកម្មជនដីធ្លី៧នាក់ នៅខេត្តពោធិ៍សាត់ ដែលរងការចោទថា ដុតគ្រឿងចក្ររបស់ក្រុមហ៊ុនមួយក្នុងខេត្តនេះ កាលជិត១០ឆ្នាំមុន ត្រូវបានតុលាការចេញសេចក្តីសម្រេច ទម្លាក់ចោលការចោទប្រកាន់ហើយនៅថ្ងៃនេះ។

សកម្មជនដីធ្លីមាន លោក ឡាច សារ៉ាន់ លោក ចែម ដារ៉ា និងពលរដ្ឋ៥នាក់ទៀត រស់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានក្រុមហ៊ុនភាពីម៉ិច ប្តឹងតាំងពីឆ្នាំ២០១១ ដោយចោទថា ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុន ដោយចេតនា។

តំណាងអយ្យការអមសាលាដំបូង ខេត្តពោធិ៍សាត់ លោក ឆាយ ហុង បានកោះហៅសកម្មជនដីធ្លីទាំងនោះ ឲ្យចូលបំភ្លឺជាលើកទី២ កាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០១៧។ ក្រោយចូលបំភ្លឺ តុលាការ មិនបានឃុំខ្លួនពួកគេនោះទេ ហើយបានចេញសាលក្រមទម្លាក់ចោលការចោទប្រកាន់នៅ ថ្ងៃ២៩ខែវិច្ចិកានេះ។

កន្លងមក អង្គការសង្គមស៊ីវិល ដែលឃ្លាំមើល ករណីនេះ តែងតែអំពាវនាវសុំតុលាការទម្លាក់ចោល ការចោទប្រកាន់មកលើសកម្មជនដីធ្លីទាំង៧នាក់នេះ ដោយថា តាមស្រាវជ្រាវ ពលរដ្ឋទាំងនោះ មិនមានកំហុស ដូចការចោទប្រកាន់របស់ដើមបណ្តឹងនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ