អាមេរិក​ផ្ដល់​មូលនិធិ​៣៥​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង

ស្ថានទូត​អាមេរិក បាន​ប្រកាស​ថា ខ្លួន​បានផ្ដល់ជំនួយ​ទំហំ ៣៥​ម៉ឺន​ដុល្លារ សម្រាប់អភិរក្ស​សំណង់​ប្រាសាទ​បុរាណ​មួយ ដែល​ត្រូវ​​បាន​កសាង​ឡើង​នៅ​សម័យ​អង្គរ ស្ថិត​ក្នុង​ខេត្ត​​សៀមរាប។​

ស្ថានទូត​អាមេរិក បាន​ប្រកាស​អំពី​ការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​សម្រាប់​គម្រោង​អភិរក្ស​ប្រាសាទ​បុរាណ​បែប​​នេះ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​នៅ​ថ្ងៃ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ស្ថានទូត​អាមេរិក បាន​ឲ្យ​ដឹង​ថា មូលនិធិ​ទំហំ ៣៥​ម៉ឺន​ដុល្លារ ត្រូវ​បាន​ផ្ដល់​ទៅ​ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភព​លោក ហៅ​កាត់​ថា WMF ដែល​អនុវត្ត​គម្រោង​អភិរក្ស​ប្រាសាទ​ភ្នំ​បាខែង ស្ថិត​ក្នុង​តំបន់​អង្គរ​។

ស្ថានទូត​អាមេរិក បាន​ផ្ដល់​មូលនិធិ​ទំហំ ៣​លាន ២​សែន​ដុល្លារ​ដល់​អង្គការ​អភិរក្ស​សំណង់​បុរាណ​មួយ​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មក។

ស្ថានទូត​អាមេរិក បាន​អះ​អាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ​ថា រដ្ឋាភិបាល​អាមេរិក បាន​ផ្ដល់​មូលនិធិ​ដល់​ទៅ​ជាង ៤​លាន ២៧​ម៉ឺន​ដុល្លារ​រួច​មក​ហើយ សម្រាប់​គម្រោង​អភិរក្ស​សំណង់​ប្រាសាទ​​បុរាណ​​ហាន់ជ័យ ស្ថិត​នៅ​ខេត្ត​កំពង់ចាម និង​ប្រាសាទ​ភ្នំដា ស្ថិត​ក្នុង​ខេត្ត​អង្គរបុរី ខេត្ត​តាកែវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ