ប្រមុខ​ការទូត​កម្ពុជា​គ្រោង​ហោះ​ហើរ​ទៅ​ប្រជុំ​នៅ​ចិន​ក្នុង​សប្ដាហ៍​នេះ

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា​លោក ​ប្រាក់ សុខុន

ប្រមុខ​ការទូត​កម្ពុជា គ្រោង​នឹង​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​មួយ​នៅ​ក្នុង​ប្រទេស​ចិន​នៅ​សប្ដាហ៍​នេះ ដោយ​ថា ដើម្បី​លើក​កម្ពស់ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​បណ្ដា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ។ នេះ​ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​១១ ខែ​ធ្នូ។

ក្រសួង​ការបរទេស​បាន​ប្រកាស​ថា រដ្ឋ​មន្ត្រី​ការបរទេស​ លោក ប្រាក់ សុខុន នឹង​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង​លើក​ទី ៣ នៅ​ទីក្រុង​យូណាន ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នោះ ក្រុម​រដ្ឋ​មន្ត្រី​នៃ​បណ្ដា​ប្រទេស​នៃ​ក្រប​ខណ្ឌ​មេគង្គ-ឡានឆាង ក៏​គ្រោង​នឹង​​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម អនុម័ត​លើ​គម្រោង​សហ​ប្រតិបត្តិការ​នានា​សម្រាប់​តំបន់​មួយ​នេះ និង​បង្កើត​ខ្សែ​ទូរស័ព្ទ​បន្ទាន់​មួយ សម្រាប់​សម្រប​សម្រួល​កិច្ច​សហ​ប្រតិបត្តិការ​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ