សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​ជិត​៣​លាន​អឺរ៉ូ​សម្រាប់​អភិរក្ស​ធន​ធាតិ​ធម្មជាតិ​នៅ​មណ្ឌលគិរី

សហភាពអឺរ៉ុប បាន​ប្រកាស​ផ្ដល់​ជំនួយ​ជិត ៣​លាន​អឺរ៉ូ​សម្រាប់​​គម្រោង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​មួយ​ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានឲ្យដឹងថា មូលនិធិ​ទំហំ ២.៨​លាន​អឺរ៉ូ ឬស្មើនឹង ៣.៣២លានដុល្លារ ត្រូវ​បាន​ផ្ដល់​ទៅ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​ពិភព​លោក ហៅ​កាត់​ថា WWF។

អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​បាន​និយាយ​ថា មូលនិធិ​នេះ នឹង​ចូល​រួម​ចំណែក​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ក្នុង​ការ​គ្រប់​គ្រង​តំបន់​ការពារ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ត​ភាព​នៅ​ខេត្ត​មណ្ឌលគិរី។

លោក George Edgar​ ថ្លែង​បន្ថែម​ថា ដើម្បីធ្វើឲ្យគម្រោងនេះទទួលជោគជ័យ រដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងការអនុវត្ដច្បាប់ប្រឆាំងបទល្មើសព្រៃឈើ និងការប្រមាញ់សត្វព្រៃខុសច្បាប់ឲ្យតឹងរ៉ឹង ដោយថា បានប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ