អាជ្ញាធរឧតុនិយមកម្ពុជា ឲ្យដឹងថា ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសចាប់ពីចុងសប្ដាហ៍នេះរហូតដល់ដើមសប្ដាហ៍ក្រោយ ដោយថា វិសម្ពាធមួយនឹងមានឥទ្ធិពលមកលើប្រទេសនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា តាមការព្យាករ វិសម្ភាធនោះនឹងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង និងទៅតំបន់ទន្លេមេគង្គ ដែលបង្ករឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ។
ក្រសួងបានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី០៩ ខែមករានេះ សីតុណ្ហភាពនឹងធ្លាក់ចុះនៅចន្លោះពី ២៣ ទៅ ២៤អង្សា៕