ក្នុងព្រះពុទ្ធសាសនា បុណ្យមាឃបូជា គឺជាពិធីបុណ្យសំខាន់មួយនៅក្នុងចំណោមពិធីបុណ្យសំខាន់ៗ ៣ផ្សេងទៀត ដូចជា បុណ្យពិសាខបូជា បុណ្យអាសាធបូជា (បុណ្យចូលវស្សា), និងបុណ្យបវារណាកម្ម (បុណ្យចេញវស្សា)។
ពិធីបុណ្យមាឃបូជានេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ និងព្រសង្ឃ ប្រារព្ធឡើងដើម្បីរំឮកពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ចេញសាងភ្នួស រហូតដល់ថ្ងៃចូលបរិនិព្វាន។
តើប្រវត្តិមាឃបូជានេះ មានអត្ថន័យនិងសារៈសំខាន់យ៉ាងណាខ្លះ សម្រាប់ប្រជាពលរដ្ឋខ្មែរនិងព្រះសង្ឃ ប្រតិបត្តិនៅក្នុងព្រះពុទ្ធសាសនា?
តទៅនេះសូមស្តាប់បទសម្ភាសន៍រវាងលោក ណាត សុភាព ជាមួយសាស្រ្តាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ្យ ព្រះតេជគុណ វ៉ង់ សុភ័ស្រ ដូចតទៅ៖