លោក ហ៊ុន សែន​៖ យើងគ្មានការចាំបាច់ដើម្បីបង្កើតតុលាការការងារទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាលប្រកាសថា កម្ពុជាមិនចាំបាច់បង្កើតឲ្យមានតុលាការការងារនោះទេ ដោយថា​កន្លងម​ក​នេះ ភាគីពាក់ព័ន្ធបានដោះស្រាយវិវាទការងារក្នុងវិស័យកាត់ដេរ បានល្អប្រសើរស្ទើរទាំងស្រុងហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបកម្មករ នៅរាជធានីភ្នំពេញនាថ្ងៃពុធនេះ បានថ្លែង​ថា នៅ​ប៉ុន្មា​នឆ្នាំ​ម​ក​​នេះ​​​ វិវាទតិចតួចប៉ុណ្ណោះដែលភាគីពាក់ព័ន្ធមិនទាន់បានដោះស្រាយ។ លោ​​​កថា ដូចនេះ ​ការចង់បង្កើ​តឲ្យមាន​​តុ​​លា​​​​​កា​រការងារ ដើ​​​ម្បី​ដោះ​​ស្រាយវិវាទ លោកថា​ លែងជាជម្រើ​ស​ចាំ​បា​​​ច់​ហើយ​។

លោកថា៖ «យើងមិនមានការចាំបាច់ដើម្បីបង្កើតឡើងតុលាការងារទេ ដោយសារតែយន្តការត្រីភាគី និងបញ្ហានៃ​ប​ទ​​ពិសោ​ធន៍ ការដោះ​ស្រាយរយៈ​ពេលកន្លងទៅ​ តាមរយៈនៃកា​រសម្របសម្រួល​គឺវាគ្រប់គ្រា​ន់ណា​ស់ទៅ​ហើយ»​។

លោក ហ៊ុន សែន បានថ្លែងទៀតថា ការស្វែងរកដំណោះស្រាយ តាមយន្តការឈ្នះៗ ជាការប្រសើរជាង ការ​កាត់​ក្តី ឲ្យមា​នអ្ន​ក​ចា​​ញ់ និងអ្នកឈ្នះ។

លោកថា៖ «បង្កើតតុលាការកាត់ក្តី វាមានអ្នកឈ្នះ និងអ្នកចាញ់ហើយ ដូច្នេះវាត្រូវរកវិធីដោះស្រាយឲ្យ​បានឈ្នះទាំ​ង​​​អស់​​​គ្នា​កុំឲ្យមានអ្នកឈ្នះនិងកុំឲ្យមានអ្នកចាច់​អាហ្នឹងល្អបំផុតហើយ

បើតាមក្រសួងការងារ រោងចក្រសហគ្រាស ដែលបានចុះបញ្ជី មានជាង១០០០ ហើយថា វិស័យកាត់ដេរនេះ បាន​ស្រូបយកកម្លាំងពលកម្ម ប្រមា​ណជា​៨០ម៉ឺននាក់។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានគាំទ្រអនុសាសន៍ របស់នាយករដ្ឋមន្ត្រីនេះ ដោយ​លោ​ក​និយា​​យ​ថា ការបង្កើតឲ្យមានតុលាការងារ មិនអាចជួយដោះស្រាយអ្វីបានទេ បើ​ស្ថាប័នបង្កើតថ្មីនេះ ឈរ​នៅ​ខា​ង​​រដ្ឋា​ភិបា​​ល និងភាគីរោចក្រ ដូចយន្តការដោះស្រាយបច្ចុប្បន្ននោះ ​។

លោកថា៖ «បើរដ្ឋាភិបាលលើកទឹកចិត្តឲ្យភាគីចរចា អាហ្នឹងក៏ជាឥទ្ធិពលល្អដែរ ហើយបើដោះស្រាយមិនបាន​ក្រ​សួង​ការងារ អ្នកមានឥទ្ធិ​ពល ក្នុងការសម្របសម្រួលឲ្យត្រឹមត្រូវតាមច្បាប់ កុំឲ្យមានភាពអយុត្តិធម៌​ ។អាហ្នឹងគឺល្អ​ហើ​យ​​។​​ ហើ​​យបើមានតុលាការការងារក៏កាន់តែល្អដែរ តែបើតុលាការនោះពុករលួយ ឬក៏ដូចតុលា​ការអា​ជ្ញា​គតិ​បច្ចុ​​​ប្បន្ន​ ក៏វាគ្មា​នន័យស្អីដែរ»។

លោក អាត់ ធន់ បន្តថា ការដោះស្រាយវិវាទដែលផ្តល់យុត្តិធម៌ដល់កម្មករនោះ គឺរដ្ឋាភិបា​​ល​ត្រូ​​វចា​ត់​វិធានការ​ម​ន្ត្រី​​ខិ​​លខូចមួយចំនួន ដែលកាងរោងចក្រ រារាំងដល់ចលនាសហជីពជំរុញលក្ខខណ្ឌការងារ។

ទោះជាយ៉ាងណាអ្នកតាមដានអះអាងថា ក្រោយពីតុលាការកំពូលរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា និង​បន្ត​​ឃុំ​​ខ្លួន លោក កឹម សុខា ក្នុងពន្ធនាគារនោះ កម្មករក្នុងវិស័យកាត់ដេរត្រូវបាន រដ្ឋាភិបា​លយកចិត្តទុ​កដាក់ជា​ង​មុន។

​ដូចជា​​ប្រ​កាសពីសេ​វាថែទំាងសុខភាព និងព្យាបាលជំងឺ ដោយមិនចាំបាច់ឲ្យបង់ថ្លៃ ផ្តល់លុយសុទ្ធដល់ស្តី្រ​ឆ្ល​ង​​ទ​ន្លេ ជំរុញឲ្យអ្នកមានផ្ទៃពោះចេញមុនម៉ោង ដំឡើងប្រាក់ឈ្នួល ពី១៥៣ ដល់១៧០ដុល្លារ បញ្ចុះតម្លៃទឹកភ្លើង និ​ង​ជិះ​​​​​រថយ​ន្តក្រុង មិនចាំ​​បាច់ទិ​ញ​សំ​​បុត្រជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ