ចៅក្រមនិងព្រះរាជអាជ្ញាសាកសួរលោក កឹម សុខា នៅពន្ធនាគារ

លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

ចៅក្រមនិងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃចន្ទនេះ បានធ្វើដំណើរទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សួរដេញដោល លោក ​កឹម សុខា​ ថា​​ត្រូវ​ពន្យារ​ការឃុំខ្លួន​ ឬក៏​បញ្ឈប់ការ​ឃុំខ្លួន។

បើតាមមេធាវីការពារក្ដីឲ្យលោក កឹម សុខា គឺលោក ចាន់ ចេន​ឲ្យដឹងថា ចៅក្រមស៊ើបសួរលោក គី ឫទ្ធី និង​លោក​ សៀង សុខ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំជិតព្រំប្រទល់វៀតណាម​ដើម្បីសាកសួរលោក កឹម សុខា។​ លោក ចាន់ ចេង បន្តថា ដំណើរការសាកសួរនេះ ក៏មានវត្តមានក្រុមមេធាវីការពារក្តីដែរ។​

លោក​ កឹម សុខា ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​និង​បញ្ជូនទៅ​ឃុំនៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​កាលពី​ថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ដោយ​ចោទ​ពីបទ​ក្បត់ជាតិ  ហើយគិតមកដល់ពេលនេះ លោក កឹម សុខា បានជាប់ពន្ធនាគារជាង៦ខែហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ