នាវាដឹកយន្ដហោះចម្បាំងអាមេរិកមកវៀតណាមជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ

នាវាដឹកយន្ដហោះចម្បាំងអាមេរិកដ៏ធំមួយ បានមកដល់វៀតណាមជាលើកដំបូងក្នុងប្រវត្តិសាស្ដ្រ ចាប់តាំងពីសម័យសង្គ្រាមវៀតណាម ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៧៥។

សារព័ត៌មាន BBC បានចុះផ្សាយថា នាវាដឹកយន្ដហោះចម្បាំងអាមេរិកប្រភេទ USS Carl Vinson បានចូលសំចតនៅកំពង់ផែក្នុងទីក្រុង «ដាណាង» ប្រទេសវៀតណាម នៅព្រឹកថ្ងៃចន្ទនេះ ដោយថា អាមេរិក ហាក់កំពុងចែចង់ និងរឹតចំណងមិត្តភាពជាមួយវៀតណាម ដើម្បីបន្ថយឥទ្ធិពលចិននៅតំបន់អាស៊ី ក៏ដូចជា កាត់បន្ថយឥទ្ធិពលចិន ក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។

នាវាប្រភេទ USS Carl Vinson ដែលអាចដឹកយន្ដហោះចម្បាំងដល់ទៅ៩០គ្រឿង បានចុះសំចតនៅដែនទឹកវៀតណាម គឺបន្ទាប់ពីលេខាធិការក្រសួងការពារជាតិអាមេរិក លោក James Mattis បានមកទសន្សនកិច្ចក្នុងប្រទេសនេះ កាលពីខែមករាឆ្នាំ២០១៨។

ទីក្រុង «ដាណាង» ប្រទេសវៀតណាម ធ្លាប់ជាមូលដ្ឋានទ័ពយោធាអាមេរិក កាលពីសម័យសង្គ្រាម។ កាលនោះ ទាហាន និងជនស៊ីវិលវៀតណាមរាប់លាននាក់បានស្លាប់បាត់បង់ជីវិត ចំណែក ទាហានយោធាអាមេរិក​ប្រមាណជាង ៥ម៉ឺន៨ពាន់ បានស្លាប់ ឬនៅបាត់ខ្លួននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ