អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ធថារិទ្ធិ មានប្រសាសន៍ប្រាប់វីអូឌីនៅមុននេះបន្តិចថា ហេតុការណ៍បាញ់បង្ក្រាបនៅក្នុងខេត្តក្រចេះ មិនមានអ្នកស្លាប់នោះទេ គឺមានតែអ្នករងរបួស២នាក់តែប៉ុណ្ណោះ។
លោកថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតជុំវិញហេតុការណ៍នេះទេ គឺទុកឲ្យមន្ត្រីនៅទីនោះ ជាអ្នកធ្វើការសិន។